ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

សម្តេចតេជោហ៊ុន សែន៖ រូបថតនេះមិនបង្ហាញពីរូបភាពខ្ញុំជានាយករដ្ឋមន្ត្រីទេ តែចង់បង្ហាញថា ប្រទេសកម្ពុជាយើងមានសន្តិភាពគ្រប់ទីកន្លែង

ចែករំលែក៖

ខេត្តកំពត៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតឱកាសចុះមុជទឹក បន្ទាប់ពីការងារដែលឆ្លងកាត់ខេត្តតាកែវ និងខេត្តកំពត កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ។

សម្តេចបានផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នូវរូបថតដែលបានចុះមុជទឹក ហើយសម្តេចបានលើកឡើងថា រូបថតនេះមិនបង្ហាញពីរូបភាពសម្តេចជានាយករដ្ឋមន្ត្រីនោះទេ ប៉ុន្តែចង់បង្ហាញថា ប្រទេសកម្ពុជា មានសន្តិភាពគ្រប់ទីកន្លែង ។

ខាងក្រោមជាខ្លឹមសារទាំងស្រុង៖

«នេះជារូបភាពនៅមាត់សមុទ្រដែលខ្ញុំឆ្លៀតឱកាសចុះមុជទឹក បន្ទាប់ពីការងារដែលឆ្លងកាត់ខេត្តតាកែវនិងខេត្តកំពត។

រូបថតនេះមិនបង្ហាញពីរូបភាពខ្ញុំជានាយករដ្ឋមន្ត្រីទេតែចង់បង្ហាញថាប្រទេសកម្ពុជាយើងមានសន្តិភាពគ្រប់ទីកន្លែងដែលប្រជាជនក៏ដូចមេដឹកនាំអាចធ្វើដំណើរ បំពេញការងារ ឬសំរាកកំសាន្តដោយគ្មានការបារម្ភពីការវាយប្រហារដោយភេវរកម្មនោះឡើយ។

ជូនពរបងប្អូនជនរួមជាតិ ពិសេសសាសនិកឥស្លាមនៃថ្ងៃទីមួយនៃរ៉ាម៉ាដាន» ៕

1

6

5

4

3

2

7


ចែករំលែក៖