ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន ចូលរួមរាំកំសាន្តជាមួយជាមួយបងប្អូនកូនក្មួយកម្មករយ៉ាងសប្បាយរីករាយ

ភ្នំពេញ៖ សម្តេចតេជោបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះធា៖

«កាលពីម្សិលមិញ ក្រោយពីជួបសំណេះសំណាលជាមួយកូនក្មួយកម្មករ ១៤,៦៩៤នាក់ ព្រមទាំងបានផ្តល់ថវិកាឧបត្ថម្ភដល់កូនៗមានផ្ទៃពោះ ៤២៥នាក់រួចហើយ ខ្ញុំបានមកចូលរួមរាំកំសាន្តជាមួយជាមួយបងប្អូនកូនក្មួយកម្មករយ៉ាងសប្បាយរីករាយ។ ប្រទេសជាតិយើងមានសុខសន្តិភាព គឺពលរដ្ឋមានការងារធ្វើកាន់ តែច្រើន និងមានឱកាសប្រារព្ឋពិធីបុណ្យប្រពៃណីជាតិ និងអន្តរជាតិកាន់តែអធិកអធមសប្បាយរីករាយគ្រប់ទីកន្លែងដោយគ្មានការភ័យព្រួយ។

ឆ្នាំថ្មីនេះគឺយើងនឹងជ្រើសរើសបទ “សារ៉ាវ៉ាន់” ប្រពៃណីខ្មែរសម្រាប់រាំកំសាន្ត។ ខ្ញុំនិងភរិយានឹងទៅចូលរួមសង្រ្កាន្តនៅសៀមរាបអង្គរ។ សូមអញ្ជើញបងប្អូនទៅចូលរួមកំសាន្តសប្បាយអោយបានច្រើនកុះករទាំងអស់គ្នា។

នៅថ្ងៃស្អែកនេះ ខ្ញុំនឹងទៅចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី ៦(GMS) និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម លើកទី១០ ស្តីពីសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ (CLA-DTA) នៅប្រទេសវៀតណាម។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អនៅក្នុងឆ្នាំថ្មីនេះគ្រប់ៗគ្នាកុំបីខាន» ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ