ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន ថ្លែងថា កម្មករនឹងបើកប្រាក់ឈ្នួលប្រចាំសប្តាហ៍២អាទិត្យម្តង

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា៖ «កម្មករនឹងបើកប្រាក់ឈ្នួលប្រចាំសប្តាហ៍២អាទិត្យម្តង

ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាមួយ បងប្អូនកម្មករកម្មការនី នៅតំបន់រោងចក្រលូ៥ ជាយក្រុងភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបញ្ជាក់សារជាថ្មីថា ចាប់ពីខែ កញ្ញា ២០១៨ កម្មករកម្មការនីទូទាំងប្រទេស នឹងបើកប្រាក់ឈ្នួល២អាទិត្យម្តងៗ។ ជាមួយគ្នានោះដែរ ប្រាក់បៀរវត្សមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ នឹងបើកជាពីរដងក្នុង១ខែ (លើកទី១ ថ្ងៃទី១៥ និងលើកទី២ នៅថ្ងៃទី ៣០) នៃខែនីមួយៗចាប់ពីឆ្នាំ ២០១៩។

ការសម្រេចអោយបើកប្រាក់ខែតាមគម្រោងខាងលើនេះ គឺបានមកពីកំណែទម្រង់ថវិកាជាតិដើម្បីជួយសម្រួលដោះស្រាយដល់មន្រ្តីរជការ និងបងប្អូនក្មួយកម្មករអោយមានសាច់ប្រាក់ប្រើប្រាស់ទាន់ពេលវេលាទៅតាមសេចក្តីត្រូវការបាច់នានា» ៕