ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ “កិច្ចព្រមព្រៀងទីក្រុងប៉ារីស” ២៣ តុលា ១៩៩១ គឺបានកើតចេញពីការចរចាដំបូង “សីហនុ-ហ៊ុន សែន”

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា “កិច្ចព្រមព្រៀងទីក្រុងប៉ារីស” ២៣ តុលា ១៩៩១ គឺបានកើតចេញពីការចរចារដំបូង “សីហនុ-ហ៊ុន សែន” ។

សម្តេចតេជោបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧យ៉ាងដូច្នេះថា៖

«ការពិតនៃកើតចេញ “កិច្ចព្រមព្រៀងទីក្រុងប៉ារីស” ២៣ តុលា ១៩៩១ គឺបានកើតចេញពីការចរចាដំបូង “សីហនុ-ហ៊ុន សែន” នៅថ្ងៃទី ២-៤ ខែ ធ្នូ ឆ្នាំ ១៩៨៧ នៅ Fère-en-Tardenois, ប្រទេសបារាំង។ នេះជាប្រវត្កិសាស្រ្តពិតដែលបាននាំមកដល់កិច្ចព្រមព្រៀងងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១។ បើគ្មានការបើកផ្លូវចរចារនៅពេលនោះទេ ក៏គ្មានកិច្ចព្រៀមព្រៀងទីក្រុងប៉ារីសដែរ»៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ