ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតជាបន្តទៀត!

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងលើបណ្តាញងសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ថា គណបក្សប្រជាជនកម្ពុជានឹងឈ្នះឆ្នោតដឹកនាំប្រទេសបន្តទៀត ។

សម្តេចបានថ្លែងថា៖ «យើងបោះឆ្នោតអោយ គណបក្សបក្សប្រជាជនកម្ពុជា (Cambodian People’s Party-CPP) ដែលជា គណបក្សរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស!

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានសមត្ថភាពទាំក្នុងការរំដោះប្រទេសពីរបបប្រល័យពូជ សាសន៍ប៉ុលពត និងមានសមត្ថភាពដឹកនាំ កសាងអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើនមកទល់ពេលនេះ!

មានគណបក្សសន្យាខ្យល់ និងគណបក្សដែលពូកែថា…ជាច្រើន…តែគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលពូកែខាងធ្វើ ពូកែកសាងច្រើនលើសលុបបំផុតដែលយើងបានឃើញនឹងភ្នែកពិតៗ។

អរគុណ ដែលបងប្អូនបានបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា ដែលជារបស់យើងទាំងអស់គ្នា!» ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

NKD-36x6_outline