ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ យើងបានរួមគ្នាកសាងប្រទេសពីបាតដៃទទេ ពីវាលរហោឋាន ពីគំនរផេះផង់ គឺយើងបានឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនណាស់… ទម្រាំបានមកដល់ថ្ងៃនេះ

ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖

«យើងបានរួមគ្នាកសាងប្រទេសពីបាតដៃទទេ ពីវាលរហោឋាន ពីគំនរផេះផង់
គឺយើងបានឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនណាស់… ទម្រាំបានមកដល់ថ្ងៃនេះ!

អរគុណបងប្អូនជនរួមជាតិគ្រប់ទីកន្លែងទូទាំងប្រទេស ដែលបានផ្តល់នូវទំនុកចិត្ត ការគាំទ្រ និងក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះរូបខ្ញុំ។ ទាំងអស់នេះគឺជាកម្លាំងចិត្ត ដែលជំរុញអោយខ្ញុំខិតខំបម្រើបងប្អូន និងប្រទេសជាតិដោយពេញចិត្តបំផុត។ ពេលណាដែលបងប្អូនជួបទុក្ខលំបាក គឺពេលនោះនឹងមានវត្តមានខ្ញុំនៅជាមួយបងប្អូនជានិច្ច។

NKD-36x6_outline

នៅថ្ងៃស្អែកទី ២៩ វិច្ឆកា នេះ ខ្ញុំនឹងដឹកនាំគណប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលពិសេសនៅទីក្រុងប៉េកាំង ប្រទេសចិន និងទៅគៀងគរអ្នកវិនិយោគ ចិនមកបណ្តាក់ទុននៅកម្ពុជាអោយបានច្រើនថែមទៀត ដើម្បីនាំមកនូវការងារ និងប្រាក់ចំណូលសម្រាប់ពលរដ្ឋ និងប្រទេសជាតិយើង។

សូមជូនពរជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»៕