ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ រាជរដ្ឋាភិបាលត្រៀមថវិកាប្រមាណ ៤០ លានដុល្លារដើម្បីចូលរួមជាមួយក្រុមហ៊ុនក្នុងការតម្លើងប្រាក់ខែជូនកូនក្មួយកម្មករ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ថា រាជរដ្ឋាភិបាលត្រៀមថវិកាប្រមាណ ៤០ លានដុល្លារដើម្បីចូលរួមជាមួយក្រុមហ៊ុនក្នុងការតម្លើងប្រាក់ខែជូនកូនក្មួយកម្មករ។

សម្តេចតេជោបានថ្លែងថា៖

«កូនក្មួយកម្មករទូទាំងប្រទេសត្រូវដឹងថា នៅសល់តែ ៤២ថ្ងៃទៀតប៉ុណ្ណោះ គឺកូនក្មួយកម្មករនឹងទទួលបានប្រាក់ខែ $170 ក្នុង១ខែ បូកថែមនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត គឺនឹងកើនបានច្រើនជាង $200 ដុល្លារ ក្នុង១ខែ។

NKD-36x6_outline

ពូបានខិតខំខ្លាំងណាស់ដើម្បីជួយកូនក្មួយ ហើយរាជរដ្ឋាភិបាលក៏ត្រូវត្រៀមថវិកាប្រមាណ ៤០ លានដុល្លារផងដែរ ដើម្បីចូលរួមជាមួយក្រុមហ៊ុនក្នុងការតម្លើងប្រាក់ខែជូនកូនក្មួយកម្មករ។ កូនក្មួយត្រូវដឹងថា ផលប្រយោជន៍ទាំងអស់នេះ គឺមិនមែនបានមកពីបក្សប្រឆាំងទេ ហើយពូនឹងបន្តជំរុញអោយតម្លើងបា្រក់ខែជូនកូនក្មួយកម្មករជារៀងរាល់ឆ្នាំ» ៕