ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ មុនពេលចេញទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ឆ្លៀត​មកហាត់ប្រាណ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជាណាចក្រកម្ពុជា នៅសប្តាហ៍ក្រោយនេះ នឹងចាកចេញពីមាតុប្រទេស​អញ្ជើញទៅចូលរួម​មហាសន្និបាតអង្គការសហប្រជាជាតិ ។ នៅឯកទឹកដី​អាមេរិកនោះ សម្តេចតេជោ​បានសង្ឃឹមថា នឹងបានជួបបងប្អូន​ពលរដ្ឋខ្មែរ ដែល​រស់នៅសហរដ្ឋអាមេរិក ។

នៅព្រឹកថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី​បាន​ឆ្លៀតពេល​ទៅហាត់ប្រាណ​នៅទីលានវាយកូនគោល City golf ។

សម្តេចតេជោ​បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «រីករាយចុងសប្តាហ៍បងប្អូនជនរួមជាតិ។ មុនពេលចេញទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនាសប្តាហ៍ក្រោយ ថ្ងៃនេះឆ្លៀតមកហាត់ប្រាណនៅទីលានវាយកូនគោលCity golf។

ជូនពរបងប្អូនជនរួមជាតិជួបតែ សេចក្តីសុខនិងសង្ឃឹមបានជួបបង ប្អូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិកនាពេលដ៏ខ្លីខាងមុខ» ៕