ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ការពារសិទ្ឋិស្របច្បាប់ និងផលប្រយោជន៍កម្មករគ្រប់ទីកន្លែង

ភ្នំពេញ៖ ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការល្អរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋរមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និង លោក ប្រាយុទ្ឋ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ គឺបានគិតគូរចំពោះ សុខទុក្ខបងប្អូន កូនក្មួយពលករ កម្មករ និងកម្មការនីដែលកំពុងធ្វើការនៅប្រទេសថៃអោយទទួលបាននូវ លក្ខ័ណ្ឌការងារកាន់តែល្អប្រសើរឡើង។

ទន្ទឹមនឹងនោះដែរ គឺប្រមុខដឹកនាំនៃប្រទេសទាំងពីរកំពុងតែគិតគូរយ៉ាងខ្លាំងបំផុតចំពោះបងប្អូនកូនក្មួយ ដែលគ្មានក្រដាសស្នាមធ្វើការស្របច្បាប់ ដើម្បីអោយមានក្រដាសស្នាមនិងលិខិតធ្វើការងារស្របច្បាប់ នៅក្នុងប្រទេសថៃ ជាពិសេសបងប្អូនកូនក្មួយដែលកំពុងធ្វើការលើទូកនេសាទនៅតាមសមុទ្រក្នុងប្រទេស ថៃ។

NKD-36x6_outline

គ្រប់ដង្ហើមចេញចូលរបស់ សម្តេចតេជោ ហ៊ុន សែន គឺតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនកម្មករកម្ម ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសផងដែរ។

*** ប្រសិនបើបងប្អូនកូនក្មួយមានបញ្ហាអ្វីអំពី លិខិតស្នាមធ្វើការ ស្របច្បាប់នៅក្រៅប្រទេស សូមទាក់ទងមកកាន់ស្ថានទូត ឬអគ្គកុងស៊ុលកម្ពុជាយើង ដែលមានទីតាំងនៅ តាមប្រទេសនីមួយៗ៕

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ