ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យប្រជាពលរដ្ឋថែរក្សា និងបន្តដាំដើមត្នោតដើម្បីរក្សាអត្តសញ្ញាណប្រទេសកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឲ្យប្រជាពលរដ្ឋថែរក្សា និងបន្តដាំដើមត្នោតដើម្បីរក្សាអត្តសញ្ញាណប្រទេសផង និងបន្តផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋផង ហើយក៏អាចទាក់ទាញទេសចរ ពីប្រទេសដទៃដែលគ្មានដើមត្នោតឲ្យមក ស្គាល់កម្ពុជា។

នៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេចតេជោបានសរសេរថា «ដើមត្នោតខ្មែរមានសារប្រយោជន៍ជាច្រើនគឺចាប់តាំងពីផ្លែ ស្លឹក និងដើម ។ ទន្ទឹមនឹងនេះត្នោតក៏ជាអត្ត សញ្ញាណនៃដើមឈើរបស់កម្ពុជាផងដែរ។ ប្រទេសមួយចំនួនគ្មានដើមត្នោតដូចកម្ពុជា ទេ តែគេបានយកកូនត្នោតពីប្រទេសយើង ទៅដាំលម្អលើកសោភណភាពនៅតាមដងផ្លូវនិងតាមទីរមណីយដ្ឋានផ្សេងៗ។ ច្បាស់ណាស់ដើមត្នោតគឺជាបេះដូង និង មោទនភាពរបស់កម្ពុជាគ្រប់ៗរូប។

ថែរក្សានិងបន្តដាំដើមត្នោតគឺថែរក្សាអត្តសញ្ញាណ ប្រទេសផងនិងបន្តផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋយើងផង ព្រមទាំងទាក់ ទាញដល់ភ្ញៀវទេសចរពីប្រទេសដទៃដែលគ្មានដើមត្នោតឲ្យបានមកស្គាល់កម្ពុជាផងដែរ»។

ត្នោតផ្តល់អត្ថប្រយោជន៍ជាច្រើនមិនថា ដើម ស្លឹក ផ្លែ ឬផ្កា ។ ប្រជាពលរដ្ឋខ្មែរ បានចាត់ទុកថាដើមត្នោតជាអត្តសញ្ញាណនៃដើមឈើដែលបញ្ជាក់ថា ជារបស់ ប្រទេសកម្ពុជា ។
ថ្មីៗនេះដែររដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិសំណង់លោកជា សុផារ៉ា អតីត រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទក៏បានអំពាវនាវឲ្យប្រជាពលរដ្នដាំដើមត្នោតឡើងវិញដែរ ៕ហេង សូរិយា

13179101_1015057691876061_4576713845315544123_n

sugar-palm-tree-in-kampong-speu-cambodia-21-12-2012--14-14-12