ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញធ្វើដំណើរទៅបំពេញទស្សនៈកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើដំណើរទៅបំពេញទស្សនៈកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម ដែលមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី ២០-២១ ខែ ធ្នូ ឆ្នាំ២០១៦ ។

នៅក្នុងកំឡុងពេលទស្សនៈកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងជួបពិភាក្សាការងារមួយចំនួន ជាមួយ លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វ៊ុក ព្រមទាំងចុះហត្ថលេខាលើសន្ឋិសញ្ញាមួយចំនួនជាមួយភាគីវៀតណាមដូចជា សន្ឋិសញ្ញាស្តីពីការផ្ទេរទណ្ឌិត សន្ឋិសញ្ញាស្តីពីជំនួយផ្នែកច្បាប់ទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្រសួងធម្មការនិងសាសនា និងគណៈកម្មាធិការជនជាតិនៃប្រទេសវៀតណាម។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ នឹងអញ្ជើញជួបពិភាក្សាការងាជាមួយប្រធានសភាវៀតណាម និង ប្រធានរដ្ឋនៃប្រទេសវៀតណាមទៀតផង ៕ 

NKD-36x6_outline

1 2 4