ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបលោក ហ្វាន វ៉ាន់យ៉ាង ប្រធានអគ្គសេនាធិការកងទ័ពវៀតណាម

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាបានអនុញ្ញាតអោយ លោក ហ្វាន វ៉ាន់យ៉ាង ប្រធានអគ្គសេនាធិការកងទ័ពវៀតណាម ជួបសំដែងការគួរសម និងពិភាក្សាការងារ។

លោក ហ្វាន វ៉ាន់យ៉ាង បានពាំនាំនូវការសួរសុខទុក្ខ និងចូលរួមរំលែកមរណៈទុក្ខ ចំពោះក្រុមគ្រួសារ សម្តេចវិបុលបញ្ញា សុខ អាន ពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាមផងតដែរ។ ទស្សនៈកិច្ចរបស់លោកមកកាន់កម្ពុជាពេលនេះ គឺលោកបានឃើញរាជធានីភ្នំពេញមានការអភិវឌ្ឍយ៉ាងខ្លាំង និងជីវភាពប្រជាជនកម្ពុជាមានការរីកចម្រើនល្អប្រសើរ ហើយក៏ឃើញការរីកចម្រើនខាងសេដ្ឋកិច្ច សង្គមកិច្ច របស់កម្ពុជាផងដែរ។ លោកបានអបអរសាទរចំពោះការអភិវឌ្ឍនេះនៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ កាលពីពេលថ្មីៗនេះ លោក ហ្វាន វ៉ាន់យ៉ាង ក៏បានជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

NKD-36x6_outline

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើរំលែកទុក្ខពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាម។ សម្តេចបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាមដែលបានចូលរួមជួយកម្ពុជាកន្លងមក ហើយក៏អរគុណដល់វៀតណាមដែលបានផ្តល់អាហារូបករណ៍ដល់នាយទាហាន និងកងកម្លាំងប្រដាប់អាវុធកម្ពុជាកន្លងមកដែរ។ ទន្ទឹមនឹងនោះ សម្តេចតេជោ បានជំរុញអោយពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ និងជួយសម្រួលឲ្យប្រជាជននៅតាមព្រំដែនរស់នៅប្រកបរបរ និងពង្រីកពាណិជ្ជកម្ម ធ្វើយ៉ាងណាកែប្រែព្រំដែនឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ កិច្ចប្រជុំថ្ងៃរសៀលនេះ គឺបានបញ្ចប់ទៅលទ្ឋផលល្អជាមួយនឹងបរិយាកាសស្និទ្ឋស្នាលបំផុត៕

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ

1 2