ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើចូលរួមប្រជុំកំពូលតុមូល និងសន្និសីទសារព័ត៌មានបិទកិច្ចប្រជុំ

នៅរសៀលថ្ងៃទី ១៥ ខែ ឧសភា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលតុមូលលើកទី២ ដែលខ្លឹមសារទាំងស្រុងនៃ សុន្ទរកថាគន្លឹះ សម្តេចតេជោ គឺមានភ្ជាប់មកជាមួយនេះស្រាប់។

បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលតុមូលទាំងពីរលើករួចហើយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានអញ្ជើញធ្វើសន្និសីទកាសែតអំពីលទ្ឋផលនៃកិច្ចប្រជុំកំពូល ដែលបានបញ្ចប់នៅទីក្រុង ប៉េកាំង ប្រទេសចិននៅល្ងាចថ្ងៃនេះ។ ជាដំបូង លោកប្រធានាធិបតី ស៊ី ជិនពីង បានអរគុណដល់អ្នកសារព័ត៌ មានទាំងអស់ដែលបានខិតខំយកព័ត៌មានផ្សព្វផ្សាយអោយពិភពលោកបានដឹងកាន់តែ ច្បាស់អំពីទិស ដៅជាវិជ្ជមាននៃ “ខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ”។ តាមរយៈវេទិកានេះគឺបាន ផ្តល់ឱកាសអោយប្រទេសទាំងអស់ដែលបានចូលរួមទទួលបាននូវផលប្រយោជន៍រួមប្រកបដោយសមភាព។ ប្រមុខរដ្ឋចំនួន ២៩ គណៈប្រតិភូ ១៥០០ មកពី ១៣០ ប្រទេស។“វេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ”លើកទី ២ គឺនឹងធ្វើនៅប្រទេសចិន នៅឆ្នាំ ២០១៩ ជាបន្តទៀត។

ឆ្លងតាមវេទិកានេះ គឺប្រទេសចិនបានចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេស និងអង្គការអន្តរជាតិចំនួន ៦៨។ នៅក្នុងកិច្ចប្រជុំពិភាក្សាកំពូលថ្ងៃនេះ គឺបានរកឃើញនូវដំណោះ គន្លឹះសំខាន់ៗ៥ដូចជា: ១)គោលនយោបាយជាក់លាក់ (Namely Policy) ២)ហេដ្ឋារចនាសម្ព័ន្ឋ (Infrastructure) ៣)ពាណិជ្ជកម្ម និងវិនិយោគ (Trade and Investment) ៤)ហិរញ្ញវត្ថុ (Financial) និង ៥)ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ (People-to-People connectivity)

នៅក្នុងកិច្ចប្រជុំកំពូលតុមូលថ្ងៃនេះ គឺប្រទេសចិនគឺបានព្រមព្រៀងគ្នាផ្អែកលើមតិទូទៅជាឯកច្ឆ័ន្ទ (Broad Consensus) ដែលឈានដល់ដំណាក់ការទូលំទូលាយក្នុងភាពជាដៃគូដែលបានចុះហត្ថ លេខាជាផ្លូវការរួមគ្នានៅក្នុងថ្ងៃច័ន្ទនេះ។

NKD-36x6_outline

ទន្ទឹមនឹងនោះដែរ គឺប្រមុខដឹកនាំទាំងអស់ បានព្រមព្រៀងដើម្បីជំរុញការគោរពច្បាប់ បង្កើតនូវនូវប្រព័ន្ឋ ហិរញ្ញវត្ថុដែលមានស្ថិរភាព និងនិរន្តរភាព ដែលអាចគ្រប់គ្រងហានិភ័យបាន សម្រាប់ការអភិវឌ្ឍ ខ្សែក្រវ៉ាត់និងផ្លូវ ដែលផ្តល់ផលប្រយោជន៌ ឈ្នះ-ឈ្នះ ទាំងអស់គ្នា ដោយមិនគិតពីលក្ខ័ណនយោបាយ ឬការរៀបចំពិសេសសម្រាប់ប្រទេសណាមួយឡើយ។ គឺយើងទាំង អស់គ្នាបានយល់អំពីបញ្ហាប្រឈម នានាជាមួយនឹងសេដ្ឋកិច្ចពិភពលោក ហើយបានស្វាគមន៌នូវរបបគំហើញថ្មីៗ ដើម្បីសម្រួលនិងកែលម្អទំនាក់ទំនងរវាងរវាងអាស៊ី និងអ៊ឺរ៉ុប ក្នុងទិសដៅពង្រីកពាណិជ្ជកម្ម និងវិនិយោគទៅតាមកម្រិត នីមួយៗ។ ទន្ទឹមនឹងនេះ អង្គប្រជុំបានបានបញ្ជាក់សារជាថ្មីដល់ប្រទេសទាំងឡាយដែលបានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី បម្រែបម្រួលអាកាសធាតុនៅទីក្រុប៉ារីស ប្រទេសបារាំង គឺត្រូវគោរព និងអនុវត្តិអោយបានពេញលេញ។

បន្ទាប់ពីបានបញ្ចប់ “វេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ” រួចហើយ នៅថ្ងៃ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបំពេញទស្សនៈកិច្ចជាផ្លូវការនៅក្នុងប្រទេចិន ដោយរំពឹងថានឹងមានចុះកិច្ចព្រមព្រៀងមួយចំនួនថែមទៀតជាមួយមិត្តចិន៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ