ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារការងារជាមួយនាយករដ្ឋមន្រ្តីវៀតណាម និងឡាវ

កាលពីព្រឹកថ្ងៃទី ១៣ វិច្ឆិកា ២០១៧ មុននឹងអញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមពិសារអាហារពេលព្រឹក និងពិភាក្សាការងារជាមួយលោក ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម និង លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ។

កិច្ចប្រជុំនេះធ្វើឡើង គឺដើម្បីពង្រឹង និងរិតចំណមិត្តភាពនិងសហប្រតិបត្តិការរវាង កម្ពុជា-ឡាវ-វៀតណាម អោយកាន់តែល្អប្រសើឡើង និងដើម្បីជំរុញការបោះបង្គោលព្រំដែនអោយបានចប់ឆាប់ៗ ដើម្បីកែប្រែតំបន់ព្រំដែនអោយក្លាយជាតំបន់សន្តិភាព និងសហប្រតិបត្តិការពាណិជ្ជកម្មដែលនឹងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។ ជាពិសេសទៀតនោះ គឺប្រមុខដឹកនាំនៃប្រទេសទាំងបីបានប្តេជ្ញាក្នុងការពង្រីកទំនាក់ទំនងវិស័យពាណិជ្ជកម្មនៃប្រទេសទាំងបីអោយមានទំហំខ្ពស់ឡើងថែមទៀត។

NKD-36x6_outline

កិច្ចពិភាក្សាក្នុងពេលពិសារអាហារកាលពីព្រឹកមិញនេះ គឺបានប្រព្រឹត្តិទៅប្រកបដោយបរិយាកាសស្និទ្ឋស្នាល និងរីករាយក្រៃលែងក្នុងចំណោមប្រមុខដឹកនាំនៃប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ