ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយ កម្មករ៤,៦២៦នាក់ នៅកោះពេជ្រ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករ និយោជិតចំនួន៤,៦២៦នាក់ មកពីរោងចក្រចំនួន៦៩ នៅក្នុងរាជធានីភ្នំពេញ ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញនាពេលបន្តិចទៀតនេះ។ កម្មករ កម្មការិនី ដែលនឹងជួបសម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ មានប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុម មកពីបណ្តារោងចក្រផ្សេងៗគ្នា។

គោលបំណងនៃការជួបនេះគឺដើម្បីស្វែងយល់ពីសុខទុក្ខ លក្ខខណ្ឌការងារ ទំនាក់ទំនងរវាងកម្មករនិយោជិតជាមួយនិយោជក និងសំនូមពរនានា សំដៅធ្វើឲ្យកម្មករនិយោជិតកាន់តែមានលក្ខខណ្ឌការងារល្អប្រសើរ៕

NKD-36x6_outline