ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាពិព័រណ៍យោធា និងការប្រកួតកីឡាកងទ័ពឆ្នាំ២០១៨

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទស្សនាពិព័រណ៍យោធា និង ការប្រកួតកីឡាកងទ័ព ដែលបានរៀចំឡើងនៅកោះពេជ្រ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញទស្សនាតាមស្តង់នីមួយៗ ដែលមានការរៀបចំតុបតែងជាសម្ភារៈយោធា ព្រៃសិប្បនិម្មិត គ្រឿងសព្វាវុធ ដូចជារថគ្រោះ រថពាសដែក និងអាវុធមួយចំនួនទៀតផង។

ពិព័ណ៍យោធារ និងកីឡាកងទ័ព រយៈពេល៣ថ្ងៃគឺថ្ងៃទី១២-១៤ ខែ មករា ឆ្នាំ២០១៨ នៅមជ្ឃមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ ការបង្កើតពិធីនេះ គឺក្នុងគោលបំណងទី ១)ដើម្បី អបអរខួបលើកទី៣៩ នៃថ្ងៃជ័យជម្នះ៧មករា ២) រំលឹកដល់គុណូបការៈដល់អតីតយុទ្ធជនកម្ពុជា ៣) គឺដើម្បីឲ្យមហាជន និងយុវជន បានស្វែងយល់អំពីកងទ័ពក្នុងការចូលរួមការពារជាតិ និងរក្សាសន្តិភាព និងទី៤) គឺដើម្បីបង្កើនទំនាក់ទំនងlរឹងមាំល្អរវាងមហាជននិងកងទ័ព។ សូមអញ្ជើញបងប្អូនចូលរួមអោយបានច្រើកុះករ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ