ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបឧបនាយករដ្ឋមន្ត្រីការពារជាតិថៃ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្ប៍ ទី១០ កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រីរដ្ឋមន្ត្រីសម្របសម្រួលការអភិវឌ្ឍមនុស្សជាតិ និងកិច្ចការវប្បធម៌ ឥណ្ឌូនេស៊ី រួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តជួបពិភាក្សាការងារជាមួយ លោក Prawit Wongsuwon ឧបនាយករដ្ឋមន្ត្រីការពារជាតិ នៃព្រះរាជាណាចក្រថៃ នៅវិមានសន្តិភាព។

លោក Prawit Wongsuwon បានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី អំពីជំនួបកន្លងមកថ្មីៗរវាង លោកផ្ទាល់ជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលផ្តោតលើបញ្ហាព្រំដែន សន្តិសុខ រួមទាំងបញ្ហាមួយចំនួនទៀតដែលមានការពិភាក្សាដោយរលូន។ ទាំងបញ្ហាសន្តិសុខ និងការព្រួយបារម្ភផ្សេងៗទៀតនៅតាមព្រំដែនគឺពុំមានបញ្ហាអ្វីចោទ។

ស្របពេលជាមួយគ្នានេះដែរ លោកលោក Prawit Wongsuwon ក៏បានអញ្ជើញទៅទស្សនា វិមានឈ្នះ-ឈ្នះ ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងអបអរសាទរចំពោះដំណើរបេសកកម្មជាប្រវត្តិសាស្រ្តរំដោះជាតិរបស់ សម្ដេចតេជោ ដែលនៅពេលនោះគឺចាប់ផ្ដើមពីមនុស្សតែ៥នាក់ប៉ុណ្ណោះ រហូតទទួលបានជោគជ័យសម្រាប់ប្រទេសជាតិទាំងមូល។ ហើយលោកក៏បានស្វែងយល់បន្ថែមផងដែរតារយៈចម្លាក់ និងពិព័ណ៌អំពីដំណើររឿងប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាពដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ ១៩៩៨ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោក Prawit Wongsuwon ដែលបានមកកម្ពុជា បានឃើញពីការរីកចម្រើនរបស់ប្រទេស ហើយបានទៅទស្សនាវិមានឈ្នះ-ឈ្នះ ដែលទីនោះគឺជាកន្លែងតម្កល់នូវឯកសារប្រវត្តិនៃដំណាក់កាលនីមួយៗនៅក្នុងដំណើរការរំដោះប្រទេសកម្ពុជាពីរបបខ្មែរក្រហម។ ពិព័ណ៌ និងរូបចម្លាក់នៅតាមជញ្ជឹំងវិមាន គឺបានបង្ហាញនូវតួអង្គសំខាន់ៗនានា ដែលបានចូលរួមចំណែកនៅក្នុងដំណើរការរំដោះប្រទេស និងកសាងសន្តិភាពសម្រាប់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគាំទ្រ ចំពោះកិច្ចពិភាក្សាកន្លងមកថ្មីៗរវាងគណៈកម្មការនៃប្រទេសទាំងពីរ ដែលមានរូប លោក Prawit តំនាងអោយភាគីប្រទេសថៃ ជាមួយនឹង សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលតំណាងអោយភាគីកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា គណៈកម្មការនៃប្រទេសទាំងពីរនេះមានតួនាទីសំខាន់ណាស់ ក្នុងការជំរុញឲ្យមានសុខសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន ដែលជាកត្តាដ៏សំខាន់បំផុតសម្រាប់បម្រើឲ្យពាណិជ្ជកម្ម ទេសចរណ៍ ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសយើងទាំងពីរអោយកាន់តែល្អជិតស្និទ្ឋថែមទៀត៕


ចែករំលែក៖