ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ៖ ភាគរយនៃការទៅបោះឆ្នោតរបស់ពលរដ្ឋនៅអឺរ៉ុប និងអាមេរិកតិចជាងកម្ពុជា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ២កើត ខែ ជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ នឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា ថ្ងៃបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺកាន់តែ ខិតជិតមកដល់ហើយ គឺនៅតែជាង២ខែ ទៀតប៉ុណ្ណោះ។ សម្តេចតេជោក៏បានលើក ឡើងពីភាគរយនៃការចូលរួមបោះឆ្នោតពី សំណាក់ប្រជាពលរដ្ឋនៅអឺរ៉ុប និងអាមេរិក ដែលមានចំនួនតិចជាងកម្ពុជា។ តែការបោះ ឆ្នោតនៅប្រទេសបិតាប្រជាធិបតេយ្យទាំង នោះត្រូវបានគេទទួលស្គាល់យកជាការ បាន។

សម្តេចតេជោ ហ៊ុន សែន បានសរសើរ ថា «មកទល់ថ្ងៃទី១៦ឧសភានេះ គឺមាន គណបក្សនយោបាយ៥ ដូចជា ១-គណ បក្សប្រជាជនកម្ពុជា, ២-គណបក្សយុវជន កម្ពុជា, ៣-គណបក្សសញ្ជាតិកម្ពុជា, ៤- គណបក្សខ្មែររួបរួមជាតិ, និង៥-គណបក្ស ហ្វុ៊នស៊ិនប៉ិច ដែលបានបំពេញបែបបទ ត្រឹមត្រូវចុះបញ្ជី និងបានទទួលស្គាល់ជា ផ្លូវការពី គ.ជ.ប ក្នុងការចូលរួមប្រកួត ប្រជែងការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នៅថ្ងៃទី២៩ កក្កដា ឆ្នាំ ២០១៨»។

សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា «នៅ ថ្ងៃទី១៦ ឧសភានេះ គឺ គ.ជ.ប ពិនិត្យ សម្រេចទទួលស្គាល់គណបក្សនយោបាយ មួយចំនួនថែមទៀត ដែលបានបំពេញបែប បទត្រឹមត្រូវរួចរាល់ហើយ។ យោងតាម ចំនួនគណបក្សនយោបាយ ដែលបានដាក់ ពាក្យចុះបញ្ជីចូលរួមប្រកួតប្រជែងការបោះ ឆ្នោតខាងមុខនេះរួចហើយ គឺមានគណ បក្សនយោបាយចំនួន២០ ដែល គ.ជ.ប កំពុងពិនិត្យបែបទ ថាតើបានបំពេញត្រឹម ត្រូវរួចរាល់ហើយ ឬនៅមានខ្វះខាតអ្វី?»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ទន្ទឹមនឹងនេះដែរ បើយើងប្រៀបធៀប ភាគរយនៃការចូលរួមបោះឆ្នោតពីសំណាក់ ប្រជាពលរដ្ឋរវាងប្រទេសកម្ពុជានឹងសហ គមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក គឺអឺរ៉ុបមាន ប្រជាពលរដ្ឋទៅបោះឆ្នោតក្នុងរង្វង់៣០% ក៏អាចទទួលយកបាន។ រីឯសហរដ្ឋអាមេរិក គឺមានពលរដ្ឋទៅបោះឆ្នោតតែក្នុងរង្វង់ ៤០%ប៉ុណ្ណោះ។ ប៉ុន្តែចំពោះកម្ពុជា គឺមាន ពលរដ្ឋជាង៦៩%ទៅបោះឆ្នោត។ នេះគឺ បង្ហាញច្បាស់អំពីការរីកចម្រើននៃលទ្ធិ ប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេស យើងមិនដូចការបកស្រាយដោយជនអគតិ មួយចំនួនឡើយ។ ច្បាស់ណាស់ គឺគ្មានមេ ដឹកនាំណាមួយណែនាំពលរដ្ឋខ្លួនមិនឲ្យ ទៅបោះឆ្នោតទេ មានតែជនអគតិ ដែលមាន បំណងបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងឆន្ទៈប្រជាពលរដ្ឋទេ ទើបពួកគេអាច ធ្វើដូច្នេះ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវ នាវសូមបងប្អូនជនរួមជាតិ និងកូនក្មួយយុវ ជនទៅបោះឆ្នោតនៅក្នុងថ្ងៃបោះឆ្នោត នៅ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ទាំងអស់គ្នា។

ចុងបញ្ចប់នៃសារនយោបាយសម្តេច តេជោ ហ៊ុន សែន ក៏មិនភ្លេចអរគុណបងប្អូន និងកូនក្មួយ ដែលមានជំនឿជឿជាក់លើ ការដឹកនាំរបស់សម្តេច ហើយបន្តបោះ ឆ្នោតឲ្យគណបក្សប្រជាជន ដើម្បីសម្តេច មានឱកាសដឹកនាំប្រទេសជាតិ ដែលធានា បាននូវសុខសន្តិភាព និងការអភិវឌ្ឍគង់វង្ស យូរអង្វែង៕ ហេង សូរិយា