ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ៖ អង្គការចាត់តាំងនយោបាយមួយចំនួនមិនគួរទុកឲ្យបុគ្គលម្នាក់ ឬ២នាក់បំផ្លាញបក្សនយោបាយមួយដោយសារការប្រព្រឹត្តខុសច្បាប់របស់បុគ្គលនោះទេ

ខេត្តតាកែវ ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា អង្គការចាត់តាំងនយោបាយ ឬអង្គការចាត់តាំងមនុស្សធម៌មួយចំនួនមិនគួរទុកឲ្យបុគ្គលម្នាក់ ឬពីរនាក់បំផ្លាញបក្សនយោបាយមួយ ឬបំផ្លាញអង្គការចាត់តាំងនយោបាយមួយតាមរយៈការការពារអំពើខុសច្បាប់របស់ បុគ្គលណានោះទេ ព្រោះអ្នកខុសត្រូវចេញ មុខទទួលខុស ។ មានអ្នកខ្លះប្រព្រឹត្តខុសខ្លួនឯងទៅយកកន្លែងដទៃជាអង្គការចាត់តាំងជាក្រុមមនុស្សមួយក្រុមជាតួអង្គចាត់តាំងមួយដើម្បីការពារខ្លួន ហើយអង្គការ នោះក៏ការពារមនុស្សខូចដើម្បីប្រឈមជាមួយនឹងផ្លូវច្បាប់ទៀត ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមាន​ ប្រសាសន៍បែបនេះកាលពីព្រឹកថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០១៦ ក្នុងឱកាសអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសមិទ្ធ ផលនានា និងបញ្ចុះខណ្ឌសីមាព្រះវិហារ នៅវត្តមឿងចារលិខិតារាម ស្ថិតក្នុងឃុំជាង ទង ស្រុកត្រាំកក់ ខេត្តតាកែវ ។

សម្តេចតេជោមានប្រសាសន៍បន្តថា សម្តេចសូមថ្លែងអំណរគុណចំពោះប្រជា ពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា គាំទ្រឲ្យសម្តេចបន្តដឹកនាំ ប្រទេសតទៅទៀត ហើយសង្ឃឹមថា ប្រជា ពលរដ្ឋនៅតែគាំទ្រសម្តេចជាបន្តទៀត។

យើងបានរួមសុខទុក្ខជាមួយគ្នាអស់ រយៈពេល៣៧ឆ្នាំហើយ មិនមានមុខអ្នក ណាមកជួយយើងកសាងព្រះវិហារមក ជួយកសាងសាលារៀនមកជួយយើង កសាងប្រឡាយទឹក កសាងអណ្តូងទឹក ស្រះទឹកនោះទេ អត់ទេ…។ បើជេរមាន! សម្តេចតេជោបានលើកឡើងថា ឥឡូវគ េនិយាយថា អត់បញ្ហាទេសភាពការណ៍គឺ នៅតែឈ្នះ… បើដូច្នេះដេកត្រង់ហ្នឹងទៅ បើគង់ថាស្រួលដដែល ។ សម្តេចធ្វើដំណើរ តាមផ្លូវមើលកាសែតគេថាគ្មានបញ្ហា ។ អើ! បើអត់បញ្ហាកុំស្រែកបើគង់ឈ្នះ ចាំឈ្នះ ដដែលទៅ កុំស្រែកខ្មាសគេ ។ និយាយ ខុស ម្តងថាអ៊ីចេះ ម្តងថាអ៊ីចុះ ម្តងថាវិបត្តិ អ្នកឯងចង់ទៅដេកកន្លែង៤ម៉ែត្របួនជ្រុងទៅដេកទៅមានអ្នកណាគេថាអី…។

សម្តេចមានប្រសាសន៍ថា ពេលមក បង្ហោះតាមហ្វេសប៊ុកមានប្រជាពលរដ្ឋមួយ ចំនួនឲ្យពរតាំងពីមកម្លេ៉ះបង្ហោះបាន ២១.១០០Likes បង្ហោះចេញពីភ្នំពេញមក ជូនពររហូតគេថា ពុកតេជោសម្រាន្តបាន ច្រើនហើយភ័ក្ត្រមើលទៅស្រស់បស់…។ សាធុ ព្រោះខាងលើវាយដាក់ថា ខ្ញុំកំពុង ធ្វើដំណើរទៅចូលរួមបុណ្យបញ្ចុះខណ្ឌ សីមាព្រះវិហារវត្តមឿងចារលិខិតារាម នៅ ភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្ត តាកែវ វិស័យពុទ្ធចក្រ និងអាណាចក្របាននិងកំពុងរីកចម្រើនជាមួយគ្នានិងបំពេញ ឲ្យគ្នាក្រោមដំបូលសន្តិភាព។ សូមជូនកុសល ផលបុណ្យដល់ជនរួមជាតិគ្រប់ៗគ្នា។

សម្តេចតេជោមានប្រសាសន៍ទៀតថា ខ្ញុំពិតជាអរគុណណាស់ជាមួយព្រះគ្រូចៅ អធិការ បច្ចុប្បន្នដែលបានខិតខំកសាង ព្រះវិហារនេះឡើងដែលបានបញ្ចុះខណ្ឌ សីមានៅថ្ងៃនេះ ។ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងអារម្មណ៍រីក រាយចំពោះការខិតខំទាំងអស់ ទាំងព្រះគ្រូ ចៅអធិការ គណៈកម្មការវត្ត ពុទ្ធបរិស័ទ ទាំងអស់ដែលបានខិតខំកសាងវត្តអារាម នេះឡើងវិញបន្ទាប់ពីទីអារាមនេះខ្ទេចខ្ទាំ។ សង្ឃឹមថា ទីអារាមនេះនឹងផ្តល់ដល់ប្រជា ពលរដ្ឋរបស់យើងនូវការអប់រំមួយដ៏ល្អ ដែលនឹងផ្តល់ឲ្យប្រជាពលរដ្ឋធ្វើដំណើរ ទៅតាមផ្លូវធម៌ ធ្វើដំណើរតាមផ្លូវល្អ ហើយ មិនជំទាស់នឹងឱវាទព្រះពុទ្ធសាសនាក៏មិនជំទាស់នឹងការអនុវត្តផ្លូវច្បាប់ទៀតនៅ ក្រោមការគ្រប់គ្រងរបស់អាណាចក្រនោះទេ ។ អ្វីៗ្រតូវបន្តជាមួយការខិតខំទាំងអស់គ្នា ។

លោក ឡាយ វណ្ណៈ អភិបាលនៃគណៈ អភិបាលខេត្តតាកែវបានថ្លែងថា វត្តមឿង ចារលិខិតារាមមានទីតាំងស្ថិតក្នុងភូមិមឿង ចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ វត្តនេះបានកសាងឡើងក្នុងពុទ្ធសករាជ ២២១៤ គ្រឹស្តសករាជ១៧៧០ ។ ចាប់ តាំងពីបង្កើតវត្តនេះមកព្រះគ្រូចៅអធិការ ជាបន្តបន្ទាប់ និងពុទ្ធបរិស័ទជិតឆ្ងាយបាន ខិតខំកសាងសមិទ្ធផលជាច្រើនក្នុងវត្ត ដើម្បីទុកជាទីសក្ការៈ ប៉ុន្តែជាអកុសលនៅ ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត វត្ត អារាមនេះធ្វើជាកន្លែងមន្ទីរពេទ្យ ព្រះសង្ឃ ទាំងអស់ត្រូវចាប់ផ្សឹក ។

ដោយឡែកចំពោះព្រះវិហារដែលទើបកសាងសង់ថ្មីនេះមានទំហំ២១,៣០ម៉ែត្រ ទទឹង១២,៣០ម៉ែត្រ កម្ពស់២៦ម៉ែត្រ ចំណាយថវិកាសាងសង់សរុប២៩៩.៨៧២ ដុល្លារអាមេរិក ៕ ហេង សូរិយា

1

2