ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចប្រធានរដ្ឋសភានិងទូតអាល្លឺម៉ង់ មានជំនឿថា រដ្ឋសភាកម្ពុជា-អាល្លឺម៉ង់នឹងមានកិច្ចសហប្រតិបត្តិការល្អឡើងបន្ថែមទៀត

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោក បណ្ឌិត អិុនហ្គូ កាស្តិន( Ingo Karsten) ឯក អគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចំានៅកម្ពុជាបានសម្តែងសុទិដ្ឋិនិយម រួមគ្នាថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រទេសទាំង២ ពិសេសស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងអាល្លឺម៉ង់នឹងមានការរីក ចម្រើនជាលំដាប់ ។

សុទិដ្ឋិនិយមបែបនេះបានលើកឡើង ក្នុងឱកាសសម្តេចប្រធានរដ្ឋសភាទទួល ជួបសម្តែងការគួរសមជាមួយលោក អិនហ្គូ កាស្តិន កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៦ នៅវិមានរដ្ឋសភា ។

ប្រទេសកម្ពុជានិងអាល្លឺម៉ង់មានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីចុងទសវត្សទី៦០មកម្លេ៉ះ។ លោក អិុនហ្គូ កាស្តិន បាន លើកឡើងថា នៅក្នុងបេសកកម្មការទូត របស់លោកនៅកម្ពុជានាពេលនេះលោក នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការវាងប្រទេសទំាង២ឲ្យកាន់ រឹងមាំឡើងថែមទៀតលើគ្រប់វិស័យ។ ក្នុង នោះមានទំាងទំនាក់ទំនងការទូត នយោ បាយ ពាណិជ្ជកម្ម និងវប្បធម៌ផងដែរ។

ចំពោះទំនាក់ទំនងរវាងរដ្ឋសភាប្រទេស ទំាង២វិញ លោកឯកអគ្គរដ្ឋទូតរំពឹងថា មិត្ត ភាពនៃសភាប្រទេសទំាង២នឹងបង្កើនកិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាបន្ថែមទៀត។ ជាមួយគ្នានេះលោក ឯកអគ្គរដ្ឋទូតបានលើកឡើងថា នៅក្នុងខែ កុម្ភៈ ឆ្នាំ២០១៧ខាងមុខ គណៈប្រតិភូ សភាសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់មួយ ក្រុមដែលមានសមាសភាពចូលរួមពីគ្រប់ គណបក្សដែលមានអាសនៈក្នុងរដ្ឋសភា នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ។

លោកឯកអគ្គរដ្ឋទូតមានសង្ឃឹមថា នៅក្នុងដំណើរទស្សនកិច្ចនោះគណៈប្រតិភូ នឹងបានជួបសម្តែងការគួរសម និងសវនាការ ជាមួយសម្តេចប្រធានរដ្ឋសភាដើម្បីផ្លាស់ប្តូរបទពិសោធន៍ ពីព្រោះសម្តេចជាឥស្សរជន សំខាន់នៅកម្ពុជាដែលបានចូលរួមចំណែក កសាងនិងអភិវឌ្ឍកម្ពុជារហូតមក ។

NKD-36x6_outline

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអរសាទរនិងស្វាគមន៍ចំពោះលោក អិុនហ្គូ កាស្តិន ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំ ព្រះរាជាណាចក្រកម្ពុជា។ សម្តេចបាន លើកឡើងថា បេសកកម្មការទូតថ្មីរបស់ លោកនៅកម្ពុជាពិតជាមានសារសំខាន់ខ្លាំង ណាស់ដល់ការបន្តពង្រឹងពង្រីកលើកកម្ពស់ ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឲ្យកាន់តែរឹងមំាខ្លាំងក្លាទ្វេដងថែមទៀត ។

ជាមួយគ្នានេះសម្តេចបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាច្រើនដែលសហព័ន្ធអាល្លឺម៉ង់បានរួមចំណែកយ៉ាងសកម្មក្នុង ការជួយអភិវឌ្ឍសង្គមកម្ពុជាលើវិស័យជាច្រើន ដូចជា អភិបាលកិច្ចល្អ កំណែទម្រង់ ដីធ្លី ធនធានមនុស្ស សុខាភិបាល និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យជាដើម។

សម្តេចប្រធានរដ្ឋសភាក៏បានលើកឡើងដែរថា តាមរយៈទំនាក់ទំនងដ៏ល្អរវាងក្រុមមិត្តភាពនៃសភាប្រទេសទំាង២កន្លងមក ប្រទេសអាល្លឺម៉ង់តាមរយៈអង្គការរបស់ខ្លួននៅកម្ពុជាដែលមានមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរ (GIZ) ជាដើមបានផ្តល់ជំនួយជា បច្ចេកទេសនិងសម្ភារក្នុងការពង្រឹងសមត្ថភាពសមាជិករដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាជាបន្តបន្ទាប់ ។

ជាចុងបញ្ចប់ទំាងសម្តេចប្រធានរដ្ឋ សភា និងលោកឯកអគ្គរដ្ឋទូតបានសម្តែងសុទិដ្ឋិនិយមរួមគ្នាថា ទំនាងទំនងដ៏ល្អនៃប្រទេសទំាង២នឹងមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀតទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ៕ ហេង សូរិយា

se