ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចសង្ឃ ទេព វង្ស យាងជាព្រះរាជាធិបតីភាពក្នុងពិធីប្រលេងកូនត្រី នៅទន្លេវ៉ៃគោ

ខេត្តស្វាយរៀង៖ នៅទន្លេវ៉ៃគោ មានរៀបចំពិធីប្រលេងកូនត្រី ជាង៣៥.០០០ក្បាល ក្រោមព្រះរាជាធិបតីភាពសម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិ ឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និង លោកស្រី ឧបនាយករដ្ឋមន្ត្រីម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជុំវិញខេត្តស្វាយរៀង។

នាឱកាសនោះផងដែរសម្តេច ព្រះអគ្គមហាសង្ឃ រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានមានព្រះសង្ឃដិការថា ការប្រលែងកូនមឆ្ឆានៅថ្ងៃនេះ គឺបានកុសល្យផលបុណ្យ ក្នុងការប្រោសសត្វឲ្យមានជីវិត ។

សម្តេចក៏មានសង្ឃដិការសំណូមពរឲ្យប្រជាពលរដ្ឋ ទាំងអស់គ្នាត្រូវចេះចូលរួមថែរក្សា អភិរក្សមឆ្ឆា និង ត្រូវចេះស្រលាញ់គ្នា សាមគ្គីភាពគ្នា ជាធ្លង់មួយ ដើម្បីប្រទេសជាតិឈានទៅរកការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
1

2

3