ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចហេង សំរិន អនុញ្ញាតឲ្យលោកស្រីឯកអគ្គរដ្ឋទូតចិនចូលជួបសម្តែងការគួរសមនិង ជម្រាបលា

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា បានបំពាក់គ្រឿងឥស្សរិយ យសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ជួន លោកស្រី ប៊ូ ជាំងគូ (Bu Jianguo) ឯក អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាដែលត្រូវចប់អាណត្តិព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះអាណត្តិបេសក កម្មការទូតបីឆ្នាំរបស់លោកស្រីនៅកម្ពុជាថា បានរួមចំណែកលើកកម្ពស់ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អរវាង ប្រទេសកម្ពុជា-ចិនឱ្យឈានដល់កម្រិត កំពូលជាប្រវត្តិសាស្រ្ត។

ពិធីបំពាក់គ្រឿងឥស្សរិយយសជូនស្រី ប៊ូ ជាំងគូ (Bu Jianguo) នេះបានធ្វើ​ឡើងនៅក្នុងឱកាស សម្តេចប្រធានរដ្ឋ សភាអនុញ្ញាតឱ្យលោកស្រីចូលជួបសម្តែងការគួរសមនិងជម្រាបលានាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នៅវិមានរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងនាមរដ្ឋសភាបានសម្តែងនូវការពេញ ចិត្តចំពោះសមិទ្ធផលដែលកើតចេញពី ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការភាព ជាដៃគូយុទ្ធ សាស្រ្តគ្រប់ជ្រុងជ្រោយរវាង រដ្ឋាភិបាលប្រទេសទាំងពីរកម្ពុជា-ចិនដែលបានផ្តល់នូវឧត្តមប្រយោជន៍យ៉ាងច្រើន​ដល់ប្រជាជាតិទាំងសងខាងហើយ ជាពិសេសនោះ បានរួមចំណែកដ៏សំខាន់ ក្នុងការជួយអភិវឌ្ឍន៍សង្គមកម្ពុជាលើគ្រប់វិស័យ។

សម្តេចអគ្គមហាពញាចក្រីបានមាន ប្រសាសន៍ថា ប្រទេសចិនក្រៅពីផ្តល់ជំនួយ សន្ធឹកសន្ធាប់ជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា សភាប្រជាជនចិននូវបានជួយបណ្តុះបណ្តាល ធនធានមនុស្ស និងផ្តល់សម្ភាររដ្ឋបាលដល់រដ្ឋសភាកម្ពុជាថែមទៀត។

សម្តេចប្រធានបានបញ្ជាក់ថា ទំនាក់ ទំនងរដ្ឋសភាកម្ពុជា និងសភាប្រជាជនចិន ត្រូវបានគេមើលឃើញថាកំពុងមានការរីកចម្រើនយ៉ាងខ្លំាងតាមរយៈការផ្លាស់ប្តូរ ដំណើរទស្សនកិច្ច ថ្នាក់ដឹកនាំស្ថាប័ននីតិ ប្បញ្ញត្តិ នៃប្រទេសទំាងពីរជាបន្តបន្ទាប់។

លោកស្រី ប៊ូ ជាំងគូ បានលើកឡើងថា ពេលវេលាបីឆ្នាំដែលលោកស្រីបានបំពេញបេសកកម្មនៅកម្ពុជាពិតជាលឿនរហ័សណាស់ ប៉ុន្តែលោកស្រីមានក្តីសប្បាយ រីករាយជាខ្លំាងដែលបានឃើញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិន មានការរីកចម្រើនជាលំដាប់ទំាង ទំនាក់ទំនងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិ ប្រតិបត្តិ។

លោកស្រីឯកអគ្គរដ្ឋទូតចិន ចប់អាណត្តិបានអរគុណសម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ដែលបានអនុញ្ញាតឱ្យលោកស្រីបានចូលជួបនាពេលនេះព្រម ទាំងលើកសរសើរសម្តេចថាជាថ្នាក់ដឹកនាំកំពូលមួយរូបរបស់កម្ពុជា ដែលបានខិតខំធ្វើយ៉ាងណាឱ្យទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជានិងចិនរឹងមាំជាលំដាប់រហូតមក ដល់ពេលនេះ។

ចំពោះបេសកកម្មការទូតរបស់លោក ស្រីប្រសិនបើមិនមានការគំាទ្រជំរុញពី សម្តេចនោះទេប្រាកដជាមិនទទួលបានជោគជ័យបែបនេះទេ។លោកស្រីឯកអគ្គ រដ្ឋទូតបានសន្យាថា បើទោះជាលោកស្រីត្រូវបញ្ចប់បេសកកម្មនៅកម្ពុជានាពេលនេះទៅបំពេញតួនាទីផ្សេងក្តីលោកស្រីនៅតែខិតខំក្នុងការជំរុញនិងលើកកម្ពស់ទំនាក់ទំនងប្រទេសយើងទំាងពីរជានិច្ច។

នៅក្នុងជំនួបសវនាការនាព្រឹកមិញនេះ ទំាងសម្តេចប្រធានរដ្ឋសភានិងលោកស្រី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនមានជំនឿយ៉ាងមុតមាំថាទំនាក់ទំនងនិង​កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិង ចិននឹងមានការរីកចម្រើនទៅមុខទៀត ៕ សហការី
heng samrin

Leave a Reply