ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គាំទ្រការបណ្ដាក់ទុន របស់ក្រុមប្រឹក្សាភិបាលសហព័ន្ធអចលនទ្រព្យហ្វូលិចិននៅកម្ពុជា

ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអនុញ្ញាត ឲ្យលោក ចាង លិ អគ្គនាយក និងជាប្រធាន ក្រុមប្រឹក្សាភិបាលសហព័ន្ធអចលនទ្រព្យហ្វូលិចិនចូលជួបពិភាក្សាការងារនៅគេហដ្ឋានក្នុងចំការមនកាលពីព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០១៦ ។

លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ សម្ដេចប្រធានរដ្ឋសភាបានឲ្យដឹងថា លោក ចាង លិ បានជម្រាបជូនសម្ដេចប្រធានថា សហគ្រាសរបស់លោកជាសហគ្រាសធំ មួយនៅក្នុងប្រទេសចិន ។ នៅឆ្នាំមុនវិនិ យោគទុនរបស់លោកមានទុនជាង១០ពាន់លានដុល្លារនិងអាចរកប្រាក់ចំណេញបានជាង២.០០០លានដុល្លារ ។

លោក ចាង លិ បានបន្ថែមថា សហគ្រាសរបស់លោក បានចាប់អារម្មណ៍ក្នុងការ មកវិនិយោគនៅប្រទេសកម្ពុជាហើយរដ្ឋាភិបាលសាធារណៈ រដ្ឋប្រជាមានិតចិនក៏ជំរុញឲ្យសហគ្រាសរបស់លោកមកវិនិយោគិននៅក្រៅប្រទេស ដែរ ជាពិសេសនៅកម្ពុជា។

លោកបន្តថា ឆ្នាំមុនក្រុមហ៊ុនរបស់ លោកបានវិនិយោគលើបារីស៊ីហ្គា ដោយ យកពូជស៊ីហ្គា របស់ប្រទេសគុយបាមកដាំដុះនៅប្រទេសចិនហើយគុណភាពថ្នាំជក់ល្អដូចប្រទេសគុយបាដែរ។សម្រាប់អនា គតខាងមុខឆាប់ៗនេះលោកចង់កសាងរោងចក្រផលិតបារីនៅខេត្តព្រះស៊ីហនុក្នុងប្រទេសកម្ពុជា ។ ទន្ទឹមនឹងនោះវិស័យ ទេសចរណ៍ពាណិជ្ជកម្ម និងវិស័យអចលទ្រព្យផ្សេងទៀតក៏ជាផ្នែកមួយដែលក្រុមហ៊ុនរបស់លោកចាប់អារម្មណ៍ធ្វើការវិនិយោគផងដែរ ។ លោកស្នើសុំឲ្យសម្ដេចប្រធានរដ្ឋសភាជួយគាំទ្រការវិនិយោគនៅប្រទេសកម្ពុជា ។

ជាការឆ្លើយតបសម្ដេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានស្វាគមន៍ គាំទ្រការវិនិយោគនៅប្រទេសកម្ពុជា ។ សម្ដេចបន្តថា បច្ចុប្បន្ននៅប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ និង ទិសដៅតែមួយគត់របស់ប្រទេសកម្ពុជា សព្វថ្ងៃជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យបានខ្លាំងក្លា ។ ទន្ទឹមនឹងនោះរដ្ឋសភានិងរាជរដ្ឋា ភិបាលកម្ពុជាជំរុញលើកទឹកចិត្តវិនិយោគិន បរទេសមកបណ្ដាក់ទុនរកស៊ីឲ្យបានច្រើន តាមតែអាចធ្វើទៅបានដើម្បីជាកម្លាំងចលករក្នុងការកសាងអភិវឌ្ឍន៍ សេដ្ឋកិច្ចឲ្យ មានការរីកចម្រើនឡើង។

ម្យ៉ាងវិញទៀតប្រទេសចិនជាដៃគូវិនិយោគិនដ៏ល្អជាមួយប្រទេសកម្ពុជាមិនអាច ខ្វះបានដែលទុនវិនិយោគមកទល់ពេលនេះ មានប្រមាណជា១លានដុល្លារហើយ និងចុងក្រោយ២-៣ឆ្នាំនេះវិស័យអចលនទ្រព្យកំពុងរីកចម្រើនយ៉ាងខ្លាំងដែលជា ឱកាសមួយល្អដល់ក្រុមសហព័ន្ធអចលនទ្រព្យហ្វូលិមករកស៊ីបណ្តាក់ទុននៅកម្ពុជា ហើយសម្ដេចសូមគាំទ្រការមកបណ្ដាក់ទុន រកស៊ីនៅប្រទេសកម្ពុជា ៕ ហេង សូរិយា

13177987_610163245823821_6146572604823301098_n