ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​តេជោ​ ៖​ អន្តរជាតិកោតសរសើរ អបអរសាទរ និងគាំទ្រចំពោះការបោះឆ្នោតនៅកម្ពុជា

ភ្នំពេញ​៖​ ហ្វេសប៊ុក​ផេក​សម្តេច​តេជោ​ ផ្សាយ​ថា​គណបក្សប្រជាធិបតេយ្យសេរី ដែលមានលោក ស៊ិនហ្សូ អាបេ ជានាយករដ្ឋមន្រ្តី បានសម្តែង​នូវការអបអរសាទរ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួល​បានជ័យជំនះដ៏ត្រចះត្រចង់បំផុត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ។

សារលិខិតរបស់​ លោកតូស៊ីរ៉ូ នីកៃ អគ្គលេខាធិការ គណបក្សប្រជាធិបតេយ្យសេរី និងជាសមាជិកសភាតំណាងរាស្រ្តជប៉ុន គឺត្រូវបាន លោកម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា (Masahi Imamura) សមាជិកសភាជប៉ុន នាំយកមកជូនដោយផ្ទាល់ដៃដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុ ក្នុងជំនួបដែលធ្វើឡើង កាល​ពី ព្រឹកថ្ងៃទី១០​ ខែ​សីហា​ ។

លោកអគ្គលេខាធិការ បានសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះ ការដឹកនាំ របស់សម្តេចតេជោ​ដែលបានធ្វើឱ្យប្រទេសកម្ពុជាបានឆ្លងចាក ផុតពីដំណាក់កាលដ៏សែនអកុសលនៃសង្រ្គាម ហើយបាន​បោះជំហាន យ៉ាងស្វាហាប់ឆ្ពោះទៅកាន់ការកសាងឡើងវិញ និងវិបុលភាព។

រដ្ឋាភិបាល ជប៉ុនពេញចិត្តនឹងបន្តធ្វើការជាមួយ សម្តេចតេជោ ហ៊ុន សែន ដើម្បីកសាង ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា ជប៉ុនឱ្យកាន់ តែល្អរឹងមាំថែម ទៀត។

ក្រៅពីជប៉ុន គឺមានប្រទេសជាច្រើនទៀត បានផ្ញើនូវសារលិខិតជូនពរ ជូន សម្តេចតេជោនាយករដ្ឋមន្រ្តីដូចជា ប្រទេសចិន, រុស្សី, ឥណ្ឌា, ហ្វីលីពីន, ថៃ, ឡាវ និងប្រទេសវៀតណាម៕ ចេស្តា