ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​តេ​ជោ​ ហ៊ុន​ សែន​​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​អញ្ជើញ​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ​ បន្ទាប់​ពី​​បញ្ចប់​ទស្សនៈកិច្ច​​ផ្លូវការ​រយៈពេល​៣​ថ្ងៃ​នៅ​ប្រទេស​បារាំង

ភ្នំពេញ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៧​ ខែ​តុលា​ ឆ្នាំ២០១៥​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​អញ្ជើញ​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​កាន់​មាតុប្រទេស​វិញ​ បន្ទាប់​ពី​បាន​បញ្ចប់​ទស្សនៈកិច្ច​ជា​ផ្លូវការ​រយៈពេល​៣​ថ្ងៃ​នៅ​ប្រទេស​បារាំង​ ដែល​បាន​ធ្វើ​អោយ​ចំណងមិត្តភាព​ និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ល្អ​រឹង​មាំ​ថែម​ទៀត​។​

នៅ​ម៉ោង​ ៦​ព្រឹក​ ថ្ងៃ​ទី​ ២៨​ តុលា​ ឆ្នាំ២០១៥​ សម្តេច​តេ​ជោ​ ព្រមទាំង​គណៈប្រតិភូ​បាន​មក​ដល់​ប្រទេស​ Singapore​ ប្រកបដោយ​សុវត្ថិភាព​ ហើយ​កំពុង​រង់ចាំ​បន្តដំណើរ​ទៅ​កាន់​រាជធានី​ភ្នំពេញ​​ ៕
ssd bc as