ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ចូលរួម​សោកស្តាយ​ចំពោះ​អំពើ​ហិង្សា​ដែល​កើតឡើង​នៅ​ក្នុង​បាតុកម្ម​កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​

​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចូលរួម​សោកស្តាយ​យ៉ាង​ខ្លាំង​បំផុត​ចំពោះ​អំពើ​ហិង្សា​ដែល​បាន​កើតឡើង​នៅ​ក្នុង​បាតុកម្ម​កាលពី​ថ្ងៃ​ទី​ ២៦​ ខែ​ តុលា​ កន្លង​ទៅ​នេះ​។​ សម្តេច​តេ​ជោ​ បាន​ស្នើ​រដ្ឋ​សភាជាតិ​អោយ​បន្ថែម​ថវិកា​ជួយ​ព្យាបាល​ពីលើ​ទឹកប្រាក់​ដែល​បាន​ចំណាយ​ពីរ​ម៉ឺន​ដុល្លារ​កន្លង​ទៅ​។​ ទោះបី​ចំណាយ​ថវិកា​ច្រើន​បែប​ណា​ក៏​ដោយ​គឺ​ត្រូវ​ជួយ​ព្យាបាល​អ្នកតំណាង​រាស្ត្រ​ទាំង​ពីរ​នាក់​។​ ទន្ទឹម​នឹង​នោះ​ដែរ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ចាត់វិធានការ​អោយ​សមត្ថកិច្ច​ និង​ពលរដ្ឋ​សហការ​ជាមួយ​អាជ្ញាធរ​ ដើម្បី​ឈាន​ទៅ​រក​ចាប់ខ្លួន​ជន​ដៃ​ទាំងអស់​ដើម្បី​យក​មក​កាត់ទោស​តាម​ផ្លូវច្បាប់​ ។​

​នេះ​គឺជា​ប្រសាសន៍​ទាំងស្រុង​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ហើយ​ដែល​នឹង​ផ្សាយ​ឡើង​វិញ​ទាំងស្រុង​នៅ​តាម​ស្ថានីយ៍​ទូរ​ទស្សន៍នា​នា​ នៅ​ម៉ោង​ ៧:០០​ ល្ងាច​នេះ​៕​