ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អនុញ្ញាត​ឲ្យ​លោក​ Axel​ Van​ Trotsenburg​ អនុប្រធាន​ធនាគារពិភពលោក​ចូល​ជួប​

​ភ្នំពេញ​ ៖​ លោក​ Axel​ Van​ Trotsenburg​ បាន​មាន​ប្រសាសន៍​ថា​ នេះ​ជា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​លើក​ទី​១​ មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ ឱកាស​ដែល​លោក​បានឃើញ​ជាក់​លើ​ វិស័យសេដ្ឋកិច្ច​កម្ពុជា​ នៅ​ក្នុង​អាស៊ី​នេះ​ សេដ្ឋកិច្ច​របស់​កម្ពុជា​មានការ​រីក​ចម្រើន​ យ៉ាង​ឆាប់រហ័ស​ហើយនឹង​បន្ដ​រីក​ចម្រើន​ ទៅ​ទៀត​ ទោះបីជា​សេដ្ឋកិច្ច​ពិភពលោក​ ស្ថិត​ក្នុង​ស្ថានភាព​សាំញ៉ាំ​ក៏​ដោយ​ ។​

​លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ ជំនួយការ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ ថា​ លោក​អនុប្រធាន​ធនាគារ​ពិភព​ លោក​ទទួល​បន្ទុក​តំបន់​អាស៊ី​បូព៌ា​ និង​ អាស៊ី​ប៉ា​ស៊ី​ហ្វិ​កបាន​ជម្រាប​ជូន​សម្ដេច​ តេ​ជោ​បែប​នេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​២​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​វិមាន​សន្ដិភាព​ ទីស្ដីការ​នាយក​រដ្ឋមន្ដ្រី​ ក្នុង​ឱកាស​ដែល​ លោក​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​លោក​អនុប្រធាន​ធនាគារ​ពិភព​ លោក​បាន​បន្ថែម​ថា​ កម្ពុជា​បាន​ទទួល​ ជោគជ័យ​យ៉ាង​ឆាប់​បំផុត​ក្នុង​ការ​កាត់​ បន្ថយ​ភាព​ក្រីក្រ​ ។​ ក្នុង​ន័យ​នេះ​លោក​ អនុប្រធាន​បាន​សម្ដែង​ការ​អបអរសាទរ​ ចំពោះ​សម្ដេច​តេ​ជោ​ ។​ លោក​បាន​ធ្វើ​ ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ខេត្ដ​ត្បូងឃ្មុំ​ ខេត្ដសៀមរាប​ ហើយ​អ្វី​ដែល​លោក​ ឃើញ​នោះ​គឺ​ប្រជាពលរដ្ឋ​បាន​ដាំ​ដុះ​ និង​ ផលិត​ទទួល​បាន​ចំណូល​ធ្វើ​ឱ្យ​ពួក​គាត់​ មាន​ជីវភាព​រស់នៅ​បាន​យ៉ាង​ល្អ​ ។​

​ក្នុង​ន័យ​នេះ​លោក​អនុប្រធាន​បាន​ បញ្ជាក់​ជូន​សម្ដេច​តេ​ជោ​ថា​ ធនាគារ​ ពិភពលោក​ចង់​ចូលរួម​ធ្វើការ​ឱ្យ​កាន់​ តែ​សកម្ម​ថែម​ទៀត​ជាមួយ​ដៃគូ​រួម​ដៃ​ ជាមួយ​គ្នា​ជាមួយនឹង​រាជរដ្ឋាភិបាល​ កម្ពុជា​ដើម្បី​ជា​ការ​ចូលរួម​ចំណែក​ជំរុញ​ សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​ ថែម​ទៀត​ ។​

​ជា​ការ​ឆ្លើយ​តប​សម្ដេច​តេ​ជោ​បាន​ មាន​ប្រសាសន៍​ថា​ កំណើនសេដ្ឋកិច្ច​នៅ​ កម្ពុជា​ក៏​ដូច​ជា​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ នៅ​កម្ពុជា​គឺ​ទទួល​បាន​មក​ពី​កិច្ច​ខិតខំ​ ប្រឹងប្រែង​ និង​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ ភិ​បាល​ ។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ក៏​ កម្ពុជា​នៅ​តែ​មាន​សក្ដានុពល​ក្នុង​ការ​ ជំរុញ​សេដ្ឋកិច្ច​ឱ្យ​មានការ​រីក​ចម្រើន​ កាន់តែ​ខ្លាំង​ថែម​ទៀត​ និង​កាត់​បន្ថយ​ ភាព​ក្រីក្រ​ឱ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត​ ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ ប្រជាជន​កាន់តែ​ល្អ​ថែម​ទៀត​ផង​ដែរ​ ។​

​ក្នុង​ន័យ​នេះ​សម្ដេច​តេ​ជោ​មាន​ ប្រសាសន៍​ថា​ សម្ដេច​សង្ឃឹមថានឹង​បន្ដ​ ធ្វើការ​ជាមួយ​ធនាគារពិភពលោក​ក៏​ ដូច​ជា​ការ​ស្នើ​សុំ​ឱ្យ​ធនាគារពិភពលោក​ បន្ដ​ធ្វើការ​រួម​គ្នា​ ពិសេស​ជាមួយនឹង​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​លើ​អ្វី​ ដែល​បាន​ពិភាក្សា​គ្នា​រួច​មក​ហើយ​ ៕​ ហេង​ សូ​រិ​យា​

IMG_1063

IMG_1067

IMG_1054