ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​តេ​ជោ​ ៖​ ការ​សម្រេច​ផ្អាក​ពិធីបុណ្យ​អុំទូក​ ព្រោះ​ទឹកទន្លេ​ទាប​ មិនមែន​ខ្លាច​បាតុកម្ម​នោះ​ទេ​

​ភ្នំពេញ​៖​ ក្នុង​ឱកាស​អញ្ជើញ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​សម្ពោធ​គម្រោង​ការពារ​ទឹកជំនន់​ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ ជំហាន​ទី​៣​ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ទីតាំង​សួនច្បារ​ មុខ​វត្ត​បទុម​វ​តី​ នៅ​ព្រឹក​ថ្ងៃ​ទី​ ០៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៥​ នេះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​បញ្ជាក់​សា​ជា​ថ្មី​ថា​ ការ​សម្រេច​ផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ គឺ​ដោយសារ​បញ្ហា​ទឹកទន្លេ​ទាប​ មិនមែន​ខ្លាច​ ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ​នោះ​ទេ​ ខុស​ពី​ការ​លើក​ឡើង​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ និង​អ្នកវិភាគ​ឯករាជ្យ​មួយ​ចំនួន​។​

​សម្តេច​តេ​ជោ​ បាន​ហៅ​ថា​ ការ​លើក​ឡើង​អំពី​ការ​ខ្លាច​ប្រជាពលរដ្ឋ​មក​ទីក្រុង​ភ្នំពេញ​ ហើយ​រដ្ឋាភិបាល​ខ្លាច​ធ្វើ​បាតុកម្ម​នោះ​ គឺជា​ការ​ព្រហើន​ និង​ប្រមាថ​ដ៏​ធ្ងន់​៕ ហេង សូរិយា

thonten