ព័ត៌មានទាន់ហេតុការណ៍៖

សម្ពន្ធមិត្តអាមេរិក និងអារ៉ាប៊ីអ៊ូឌីត អាចប្រឈមនឹងការបែកបាក់ដោយសារតែការបាត់ខ្លួនអ្នកកាសែត

សម្ពន្ធមិត្តដ៏សំខាន់បំផុតរបស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ា គឺអារ៉ាប៊ីសាអ៊ូឌីតកំពុងប្រឈមនឹងការប្រេះឆា ដោយសារតែការបាត់ខ្លួនអ្នកកាសែតអាមេរិកម្នាក់ ។ ការ ប្រឈមមុខតានតឹងនោះ អាចធ្វើឲ្យ ប្រទេសមហាសេដ្ឋីប្រេង ងាកទៅរកសម្ពន្ធ មិត្តផ្សេង ជំនួសអាមេរិក ។

ពាក់ព័ន្ធនឹងស្ថានភាពខាងលើ សារព័ត៌មាន CNN និង New York Times បានរាយការណ៍ថា អារ៉ាប៊ីសាអូ៊ឌីត ទំនង ជាត្រៀមខ្លួនរួចរាល់ហើយ ក្នុងការទទួល ស្គាល់ការពិត ពីការស្លាប់របស់អ្នកកាសែត ចាម៉ាល់ ខាហ្សូកជី អំឡុងការសួរចម្លើយ ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្យាករថា “ឃាតកដ៏សាហាវ” អាចឈរនៅពីក្រោយ រឿងរ៉ាវមួយនេះ។

លោក ត្រាំ បានបញ្ជូនរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ទៅជួបជាមួយស្តេច សាល់ម៉ាន់ ដើម្បី ជជែកគ្នាលើករណីមួយនេះ ដែលបានធ្វើឲ្យជាប់គាំងដល់ទំនាក់ទំនងរបស់អាមេរិក ជាមួយអារ៉ាប៊ីសាអូ៊ឌីត។

គួរបញ្ជាក់ថា លោក ខាហ្សូកជី មាន សញ្ជាតិអាមេរិក និងជាអ្នកសារព័ត៌មាន របស់កាសែត Washington Post ហើយនិងជាអ្នករិះគន់មកលើរាជាណាចក្រ អារ៉ាប៊ី សាអូ៊ឌីតនោះ បានបាត់ខ្លួន ក្រោយចូល ទៅក្នុងស្ថានកុងស៊ុល អារ៉ាប៊ីសាអូ៊ត ប្រចាំ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី កាល ពីរយៈពេល២សប្តាហ៍មុន ដើម្បីទទួល យកលិខិតស្នាមឯកសាររៀបការរបស់ លោក។

ក្រុមមន្ត្រីទួរគី បានអះអាងថា ពួកគេ មានជំនឿថា លោកត្រូវបានគេធ្វើឃាតនៅ ទីនោះ ហើយសាកសពរបស់លោកត្រូវ បានគេយកចេញ។

ដោយឡែក ក្រុមគ្រួសាររបស់លោក បានអំពាវនាវឲ្យមានការស៊ើបអង្កេត នៅ ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។

នៅពេលនេះដែរប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើក ឡើងថា “ឃាតកដ៏សាហាវ”អាចជាអ្នកឈរនៅពីក្រោយការបាត់ខ្លួនរបស់អ្នក កាសែត អារ៉ាប៊ីសាអូ៊ឌីត លោក ចាម៉ាល់ ខាហ្សូកជី នៅប្រទេសទួរគី។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយ ការជជែកគ្នាតាមទូរស័ព្ទ ជាមួយស្តេច សាល់ម៉ាន់ របស់អារ៉ាប៊ីសាអូ៊ឌីត លោក ត្រាំ បាននិយាយថា មេដឹកនាំ អារ៉ាប៊ី សាអូ៊ឌីត អង្គនេះ បានធ្វើការច្រានចោល ទាំងស្រុងថា ទ្រង់មិនបានដឹងរឿងរ៉ាវកើតឡើងចំពោះលោកខាហ្សូកជី នោះទេ។

ភ្លាមៗនោះដែរ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានធ្វើដំណើរទៅកាន់ប្រទេស អារ៉ាប៊ីសាអូ៊ឌីត។វាជាលើកដំបូងហើយ ដែលក្រុម ប៉ូលិសទួរគី បានចូលទៅក្នុងស្ថានកុង ស៊ុលរបស់ អារ៉ាប៊ី សាអូឌីត ជាកន្លែង ដែលលោក ខាហ្សូកជី ត្រូវបានគេមើល ឃើញចុងក្រោយ។ គេបានចូលទៅក្នុង អគាររយៈពេលប្រហែល១ម៉ោង ក្រោយ ក្រុមមន្រ្តី អារ៉ាប៊ីសាអូ៊ឌីត។

ក្រុមមន្រ្តីទួរគី មានជំនឿថា លោក ខាហ្សូកជី ត្រូវបានគេធ្វើឃាតនៅក្នុងស្ថានកុងស៊ុល ដោយភ្នាក់ងារ អារ៉ាប៊ីសាអូ៊ឌីត កាលពីរយៈពេលជិត២សប្តាហ៍មុន ប៉ុន្តែ ទីក្រុងរីយ៉ាដ តែងតែធ្វើការច្រានចោល ចំពោះការចោទប្រកាន់មួយនេះ។

ទោះបីជាយ៉ាងណាក៏ដោយ សេចក្តី រាយការណ៍មិនបានបញ្ជាក់អ្វីមួយនៅក្នុងសារព័ត៌មានអាមេរិក ដែលបានលើក ឡើងថា អារ៉ាប៊ីសាអូ៊ឌីត ត្រៀមនឹងទទួល ស្គាល់ថា លោក ខាហ្សូកជី បានស្លាប់ ក្រោយលទ្ធផលនៃការសាកសួរខុសពី ប្រក្រតី ហើយនិងបំណងកាលពីដំបូង ដែលចង់ចាប់ជំរិតរូបគាត់។

ខណៈនោះដែរ ទូរទស្សន៍អារ៉ាប់ Al-Jazeera បានរាយការណ៍ពីការអះអាង របស់ការិយាល័យអគ្គមេធាវីទួរគីថា ពួក គេបានរកឃើញភស្តុតាង ដែលអាច បញ្ជាក់បាន លើអំណះអំណាងថា លោក ខាហ្សូកជី ត្រូវបានសម្លាប់នៅក្នុងបេសក កម្មមួយនេះ។

សូមបញ្ជាក់ថា បញ្ហាបាត់ខ្លួនរបស់ លោក ខាហ្សូកជី បានធ្វើឲ្យទំនាក់ទំនង របស់ អារ៉ាប៊ីសាអូ៊ឌីត ជាមួយប្រទេស សម្ពន្ធមិត្តលោកខាងលិចដ៏ជិតស្និទ្ធបំផុត របស់ពួកគេ ជាប់គាំងទាំងស្រុង។

ជាមួយគ្នានេះដែរសារព័ត៌មានCNN បានចុះផ្សាយថា អារ៉ាប៊ីសាអ៊ូឌីត បាន អនុញ្ញាតឲ្យទួរគី ឆែកឆេរស្ថានកុងស៊ុល របស់ពួកគេនៅទីក្រុង អ៊ីស្តង់ប៊ុល រយៈពេលជិត២សប្តាហ៍ក្រោយអ្នកកាសែតមួយរូប គឺលោក ចាម៉ាល់ ខាហ្សូកជី បានបាត់ខ្លួន នៅទីនោះ ។

ដំណើរវិវឌ្ឍន៍ចុងក្រោយនេះ បានកើត មានឡើង ក្រោយពីមានសម្ពាធពីអន្តរជាតិ មកលើទីក្រុង រីយ៉ាដ ឲ្យពន្យល់ពីការបាត់ខ្លួនរបស់អ្នកកាសែតម្នាក់នេះ ។

លោក ខាហ្សូកជី ដែលជាអ្នកសារព័ត៌ មានរបស់កាសែត Washington Post និង ជាអ្នករិះគន់មកលើរាជាណាចក្រ អារ៉ាប៊ី សាអ៊ូឌីត នោះ បានចូលទៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃទី២ ខែ តុលា កន្លងទៅ ហើយលោកបានបាត់ខ្លួនចាប់តាំងពីពេលនោះមក។

ក្រុមអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត បានអះ អាងថា លោកខាហ្សូកជី បានចាកចេញពី ស្ថានកុងស៊ុល នៅរសៀលថ្ងៃដដែលនោះ ប៉ុន្តែពួកគេមិនបានផ្តល់ភស្តុតាងអ្វីនោះទេ។

ដំបូងឡើយ ក្រុមមន្រ្តីអារ៉ាប៊ីសាអ៊ូឌីត បានផ្តល់ការអនុញ្ញាតឲ្យឆែកឆេរស្ថានកុងស៊ុលកាលពីសប្តាហ៍មុន ប៉ុន្តែក្រោយមក ពួកគេសុំឲ្យពន្យារពេលវិញ ហើយមក ទល់នឹងពេលនេះ មិនទាន់មានការឆែកឆេរណាមួយបានធ្វើឡើងនោះ ទេ។

ក្រុមមន្រ្តីទួរគី ចង់ឆែកឆេរនៅផ្ទះរបស់អគ្គកុងស៊ុលនៅក្បែរហ្នឹងផងដែរ ហើយ ពួកគេបានចោទប្រកាន់ អារ៉ាប៊ីសាអ៊ូឌីត ថាមិនបានចូលរួមសហប្រតិបត្តិការជា មួយការស៊ើបអង្កេតរបស់ពួកគេនោះឡើយ៕ ម៉ែវ សាធី