ព័ត៌មានទាន់ហេតុការណ៍៖

សម្ព័ន្ធយុវជនមុស្លិមកម្ពុជា តំណាងលោកអូស្មានហាស្សាន់ ផ្ដល់ប្រាក់ឧបត្ថម្ភ ប្រចាំខែជូនជនចាស់ជរា ១២២ នាក់ នៅ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ជនចាស់ជរា ដែលមានអាយុពី៧៥ ដល់ ១១២ឆ្នាំ ចំនួន ១២២នាក់ នៅតាមបណ្តាភូមិមួយចំនួន ក្នុងស្រុកបារាយណ៍ និង ស្រុកសន្ទុក ខេត្តកំពង់ធំ បានទទួលកញ្ចប់ថវិកាប្រចាំខែ ដែលជាការ ឧបត្ថម្ភ របស់លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។ នេះជាការទទួលកញ្ចប់ថវិកា សម្រាប់ខែទី៣ ដែលដឹកនាំចុះសាកសួរ សុខទុក្ខ និងប្រគល់ថវិកា ដោយតំណាងសម្ព័ន្ធយុវជនមុស្លិមកម្ពុជា លោក សេន ណាស៊ សហការចូលរួមដោយសម្ព័ន្ធ យុវជនមុស្លិមកម្ពុជា ខេត្តកំពង់ធំ ។ ពិធីចុះចែក ប្រាក់ ឧបត្ថម្ភជូនជនចាស់ជរា របស់សម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានប្រព្រឹត្ដកាលពីថ្ងៃអាទិត្យ១៤ រោច ខែពិសាខ ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ។

ជនចាស់ជរាដែលទទួលបានកញ្ចប់អំណោយប្រចាំខែ គឺអាយុពីចាប់ ៧៤ ដល់៨០ឆ្នាំ ទទួលបានកញ្ចប់ថវិកាប្រចាំខែ ៣ម៉ឺនរៀល អាយុពី ៨១ ដល់ ៩០ ឆ្នាំ ទទួលបាន ៣៥០០០ រៀល ពីអាយុ ៩១ ដល់ ១០០ឆ្នាំ ទទួលបាន ៤ម៉ឺនរៀល និង អាយុ ១០០ឆ្នាំឡើង ទទួលកញ្ចប់ ឧបត្ថម្ភប្រចាំខែ ៥ម៉ឺនរៀល ។

លោក សេន ណាស៊ ប្រធានសម្ព័ន្ធយុវជនខេត្ដកំពង់ធំ តំណាងលោកអូស្មាន ហាស្សាន់បាន បញ្ជាក់ថា៖ កញ្ចប់ថវិកាដែល បានយកមក ចែក ជូនជនចាស់ជរា លោកតា លោកយាយ ថ្ងៃនេះគឺបានមកពីការជួយឧបត្ថម្ភ ពីលោកឧកញ៉ាអូស្មាន ហាស្សាន់ និងសហការីក្រោមឱវាទ បានបរិច្ចាគជួយដល់លោកយាយ លោកតា ជនចាស់ជរា ទាំង១២២នាក់ ដើម្បីជួយដោះស្រាយដល់លោកយាយ លោកតា បានយកទៅដោះស្រាយ ក្នុងជីវភាពបានមួយគ្រាផងដែរ ។ ស្របតាមចក្ខុវិស័យសព័ន្ធយុវជន មុស្លិមកម្ពុជា ក៏បាននិងកំពុងវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើការងារកសាងសមត្ថភាពជូនដល់យុវជន និងសកម្មជនយុវជនបន្តវេនលើគ្រប់ទិដ្ឋភាព និងគ្រប់វិស័យ និងជំរុញសកម្មភាពការងារសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន ជា ដើម សំដៅធ្វើយ៉ាងណាឱ្យយុវជនមានសមត្ថភាព ពហុភាព និងកាន់តែរឹងមាំ ដើម្បីចូលរួមក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន តាមរយៈការដាក់ចេញនូវឯកសារ យុទ្ធសាស្រ្ដ ស្តីពី គំនិតផ្តួចផ្តើម ពន្លកសង្គម ជួយដល់ក្រុម យុវជនដែល ទន់ខ្សោយជាងខ្លួន និងជួយដល់ប្រជាជនដែល ទន់ ខ្សោយជាងខ្លួន ដើម្បីលើក ស្ទួយជីវភាព ប្រជាជនឲ្យទទួលបានធូធារ និងកាត់បន្ថយភាព ក្រីក្រនៅក្នុងសង្គម ៕ សំរិត