ព័ត៌មានទាន់ហេតុការណ៍៖

សម្រេចចិត្តចងកសម្លាប់ខ្លួនដោយសារមានវិបត្តិក្នុងគ្រួសារ

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានចងកសម្លាប់ខ្លួននៅនឹងធ្នឹមផ្ទះ ដែលមូលហេតុនៃការសម្លាប់ខ្លួននេះ ត្រូវបានគេអះអាងថា ដោយសារមានវិបត្តិក្នុងគ្រួសារ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះម៉ុល សំអុន ភេទប្រុស អាយុ៣៨ឆ្នាំ មានីលំនៅក្នុងភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ស្ត្រីឈ្មោះឈន បូរ៉ានី ត្រូវជាប្រពន្ធជនរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា ប្តីរបស់គាត់បានចងកសម្លាប់ខ្លួននៅនឹងធ្នឹមផ្ទះ ដោយគ្មានអ្នកដឹង និង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ។

NKD-36x6_outline

ចំពោះមូលហេតុដោយសារមានវិបត្តិក្នុងគ្រួសារ ប៉ុន្តែគេមិនទម្លាយប្រាប់នោះទេ ៕ ចន្ថា