ព័ត៌មានទាន់ហេតុការណ៍៖

សម រង្ស៊ី ទទួលស្គាល់បានជួលក្រុមហ៊ុនអាមេរិកសរសេរព័ត៌មានឲ្យអន្តរជាតិបំផ្លាញសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ ទីបំផុតអ្វីដែលជាការចេញ ផ្សាយរបស់សារព័ត៌មានបរទេស Asia Timeថា ក្រុមហ៊ុនផ្តល់សេវាទំនាក់ទំនងសាធារណៈមួយរបស់អាមេរិកឈ្មោះBerlin Rosen ត្រូវបានក្រុមចលនាសង្គ្រោះជាតិ របស់លោក សម រង្ស៊ី ជួលឲ្យជួយរិះរកវិធីសរសេរព័ត៌មានទាក់ទាញឲ្យអន្តរជាតិដាក់សម្ពាធសេដ្ឋកិច្ចមកលើប្រទេសកម្ពុជានោះត្រូវបានលោក សម រង្ស៊ី ទទួលស្គាល់ ហើយតាមរយៈកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវ នឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។ លោក សម រង្សុី អះអាងថា គ្មានអ្វីត្រូវលាក់បាំងទេព័ត៌មានទាំងអស់នោះសុទ្ធតែព័ត៌មាន ផ្សព្វផ្សាយជាសាធារណៈពួកគេជំនាញ បច្ចេកទេសការទំនាក់ទំនងនិងជំនាញខាង សរសេរអត្ថបទ ហើយមានទំនាក់ទំនងជាមួយអ្នកមានឥទ្ធិពលលើពិភពលោក ហើយ អ្វីដែលពិសេសបំផុតនោះលោក សម រង្ស៊ី បានអះអាងច្បាស់ៗ និងមានមោទនភាព ខ្លួនឯងថា ការដាក់ទណ្ឌកម្មលើកម្ពុជាជាជោគជ័យរបស់លោកនិងចលនាសង្គ្រោះជាតិ ។

ឆ្លើយតបនឹងសំណួររបស់វិទ្យុអាស៊ីសេរីជាខេមរភាសាដែលបានលើកឡើងជា សំណួរពាក់ព័ន្ធនឹងចលនាសង្គ្រោះជាតិ របស់លោក សម រង្ស៊ី ជួលក្រុមហ៊ុនBerlin Rosen ក្នុងតម្លៃ២៥ម៉ឺនដុល្លារដើម្បីជួយ សរសេរព័ត៌មានផ្សព្វផ្សាយអាក្រក់ពីកម្ពុជាឲ្យអន្តរជាតិបានដឹងដើម្បីងាយស្រួលដាក់សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជាត្រូវបានលោក សម រង្ស៊ី បានថ្លែងឆ្លើយតបច្បាស់យ៉ាងដូច្នេះថា «ខ្ញុំគ្មានអ្វីលាក់បាំងទេព័ត៌មានទាំងអស់នោះសុទ្ធតែព័ត៌មានផ្សព្វ ផ្សាយជាសាធារណៈគណបក្សសង្គ្រោះ ជាតិ ហើយឥឡូវនេះមានចលនាសង្គ្រោះ ជាតិបន្ថែមពីលើនេះទៀតគឺមានការគាំទ្រពីសំណាក់មិត្តយើងទូទាំងពិភពលោក។ គេជួយយើងឲ្យជួយរកអ្នកដែលមានបច្ចេកទេសទំនាក់ទំនងសាធារណៈមានជំនាញខាងការសរសេរអត្ថបទជាភាសាអង់គ្លេស ហើយមានទំនាក់ទំនងបទពិសោធន៍ជាមួយអ្នកមានឥទ្ធិពលទូទាំងពិភពលោក» ។

NKD-36x6_outline

សម រង្ស៊ី បានថ្លែងច្បាស់ៗថា «នេះជាការព្រមានយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ មិនដែលមាន និងដាក់ទណ្ឌកម្មដល់កម្រិត ហ្នឹងហើយដែលនេះបង្ហាញពីជោគជ័យ របស់ចលនាសង្គ្រោះជាតិគឺចូលរួមក្នុងការងារទាំងអស់នេះ និងជំរុញឲ្យសហគមន៍ អន្តរជាតិដាក់ទណ្ឌកម្ម» ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ សារព័ត៌មាន Asia Times បាន ចេញផ្សាយថា ក្រុមហ៊ុនផ្តល់សេវាទំនាក់ ទំនងសាធារណៈមួយរបស់អាមេរិកឈ្មោះ Berlin Rosen ត្រូវបានក្រុមចលនាសង្គ្រោះជាតិនៅក្រៅស្រុក (CNRM) របស់ សម រង្ស៊ី ជួលឲ្យជួយរិះរកវិធីដើម្បីដាក់សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជាដែលទង្វើនេះត្រូវបានចាត់ទុកជាអំពើក្បត់ជាតិកាន់តែធ្ងន់ ធ្ងរឡើង ដោយក្រុមអតីតថ្នាក់ដឹកនាំបក្សប្រឆាំងដែលកំពុងរស់នៅនិរទេសខ្លួន ឯក្រៅប្រទេសនេះ។ នេះបើតាមការដកស្រង់ព័ត៌មានពីសារព័ត៌មានAsia Times។

សេវាកម្មរបស់ក្រុមហ៊ុនខាងលើនេះជូនដល់ទណ្ឌិត សម រង្ស៊ី ជាការទាក់ទាញឲ្យអន្តរជាតិដាក់សម្ពាធធ្ងន់ធ្ងរមកលើរដ្ឋា ភិបាលកម្ពុជារបស់សម្តេចតេជោនាយក រដ្ឋមន្ត្រីដែលនឹងត្រូវចំណាយរហូតដល់ទៅ២៥០.០០០ដុល្លារអាមេរិកសម្រាប់រ យៈពេល៦ខែ។ នេះបើតាមឯកសារដែលបែកធ្លាយដោយក្រុមចុះបញ្ជីភ្នាក់ងារបរទេស និងត្រូវបានពិនិត្យយ៉ាងច្បាស់លាស់ឡើងវិញដោយសារព័ត៌មានAsia Times៕ ហេង សូរិយា