ព័ត៌មានទាន់ហេតុការណ៍៖

សម រង្ស៊ី និងកឹម សុខា កំពុងរៀបយុទ្ធសាស្ត្រប្រើខ្មោចឲ្យកិនម្សៅធ្វើនំឲ្យស៊ី

ភ្នំពេញ៖ លោក សម រង្ស៊ី អតីតមេបក្សព្រះអាទិត្យ បានប្រើយុទ្ធសាស្ត្រកាត់ស្មៅក្រោមជើងលោកកឹម សុខា ដែលជាមេបក្សថ្មីតាមរយៈការប្រកាសដោយឯកឯងជាសាធារណៈ ថា គាត់គឺជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់បក្សព្រះអាទិត្យសម្រាប់ការបោះឆ្នោត ឆ្នាំ២០១៨។ ជាមនុស្សក្រៅបក្សតែនៅតែមានចរិតខែងរ៉ែងក្រអឺតក្រទមលើកខ្លួន ឯងដោយមិនក្រែងរអាមេបក្សក្នុងតំណែង អីបន្តិចបន្តួចសោះដែលតាមពិតតម្លៃខ្លួន នយោបាយពិតប្រាកដរបស់លោក សម រង្ស៊ី គឺជាដៃគូប្រកួតមិនដែលឈ្នះនៅក្នុងគ្រប់សមរភូមិនយោបាយកន្លងមក ។

តើមានសមរភូមិណាដែលលោក សម រង្ស៊ី ប្រកាសថា គាត់ចាញ់? ចម្លើយថា មិនដែលទេគឺប្រកាសឈ្នះរហូតមុនបោះ ឆ្នោត ប៉ុន្តែលទ្ធផលចាញ់រហូត។ សរសើរ គាត់ដែរចាញ់ហើយនៅតែមុខក្រាស់មិន ព្រមទុកឱកាសឲ្យលោក កឹម សុខា ធ្វើម្តង ដោយគិតថា អាចក្រែងលោចៃដន្យបានឈ្នះម្តងនឹងគេ។ ប៉ុន្តែតាមការសង្កេតរបៀប ធ្វើនយោបាយនិងយុទ្ធសាស្រ្តនយោបាយរបស់លោក សម រង្ស៊ី កន្លងមកគេអាចសន្និ ដ្ឋានថា លោក សម រង្ស៊ី នឹងជាប់ឯតទគ្គកម្ម ពីអ្នកនយោបាយចាញ់ចាស់វស្សាទៅជា អ្នកនយោបាយបរាជ័យជាអមតៈមិនខាន។ ហ៊ានភ្នាល់គឺប្រាកដជាចាញ់ ហើយឆ្នាំ ២០១៨ សម រង្ស៊ី នឹងចាញ់ទៀត ចាញ់លើក នេះគឺចាញ់អស់សាច់ចាញ់លើកនេះចាញ់ដោយក្អួតឈាម សូម្បីពន្លឺជោគជ័យដ៏តិចតួចក៏គ្មានទាល់តែសោះ ។

ស្ថានភាពនយោបាយរបស់គាត់បច្ចុប្បន្ន គឺជាស្រមោលបើជាស្រមោលគឺមានរូប ធាតុដូចផ្សែងដែរ។ ស្ថានភាពរបស់គាត់ ជាអ្នកបម្រើនយោបាយឲ្យលោក កឹម សុខា ហើយលោក កឹម សុខា ដែលជាមេ បក្សព្រះអាទិត្យពេញផ្លូវច្បាប់នឹងប្រើវិធី ត្រជាក់លួងលោមប្រើលោក សម រង្ស៊ី ឲ្យ ធ្វើនយោបាយឲ្យគាត់ក្រោមស្លាកបក្ស សង្គ្រោះជាតិ និងតាមជំហានយុទ្ធសាស្រ្ត «ប្រើខ្មោចឲ្យកិនម្សៅធ្វើនំឲ្យស៊ី»។

ទី១៖ សម រង្ស៊ី គិតថា ខ្លួនគាត់ជាអ្នកឆ្លាតជាងគេប៉ុន្តែភ្លេចខ្លួនថា នៅលើមេឃ មានមេឃសោះ។ លោក កឹម សុខា ចាប់ ផ្តើមរកស៊ីនយោបាយដោយអត់ចេញដើម ដោយបោកលុយអាមេរិកធ្វើនយោបាយតាមរយៈធ្វើអង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្ស ហើយខ្ចីទ័ពពីបក្សភ្លើងទៀនដើម្បីប្រមូលកម្លាំង និងឃោសនា។ លោក កឹម សុខា បានខ្ចីដៃមេបក្សទេវតាដើម្បីបើកបក្សលោកខែ ដោយប្រើដើមទុនធនធាននយោបាយពីបក្សភ្លើងទៀន។ ក្រោយពីបាន៣កៅអី នៅរដ្ឋសភាលោក កឹម សុខា បបួលលោក សម រង្ស៊ី ដែលមាន២៦កៅអីដើម្បីបង្រួបបង្រួមគ្នាដោយឲ្យ សម រង្ស៊ី ធ្វើមេបក្សរស់ នៅក្រៅប្រទេស ហើយគាត់ធ្វើជាមេបក្ស រងកាន់អំណាចមេបក្សនៅក្នុងប្រទេស សន្យាគ្នាឲ្យ សម រង្ស៊ី កាន់អំណាចរដ្ឋា ភិបាល ហើយគាត់កាន់អំណាចនៅរដ្ឋ សភា។ ពេលឱកាសធ្លាក់ពីមេឃមកលោក កឹម សុខា បានរៀបចំផែនការយ៉ាងល្អិត ល្អន់តាំងពីពេលទម្លាក់លោក សម រង្ស៊ី ពី តំណែងមេបក្សព្រះអាទិត្យតាមរយៈការ បញ្ចុះបញ្ចូលផង បំភ័យផងឲ្យ សម រង្ស៊ី លាលែងតំណែងដោយស្ម័គ្រចិត្តនិងឡើងធ្វើប្រធានបក្សដោយខ្លួនឯង ។

ទី២៖ កឹម សុខា ដឹងច្បាស់ណាស់នូវ ចំណុចខ្សោយរបស់ សម រង្ស៊ី គឺក្តីសុបិនទាំងយប់ទាំងថ្ងៃចង់ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តី។ ឱ្យតែកឹម សុខា សន្យាឱ្យ សម រង្ស៊ី ធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីអ្វីក៏ សម រង្ស៊ី សុខចិត្តលះបង់ដែរដោយរួមទាំងតំណែងប្រធានបក្សរបស់ខ្លួន។ កឹម សុខា គឺជា សឺុម៉ាអុីយ៉ាងពិតប្រាកដ។ ឥឡូវលទ្ធផល យ៉ាងម៉េចហើយ? លទ្ធផល គឺ សម រង្ស៊ី អត់បក្ស រីឯកឹម សុខា មេបក្សយ៉ាងពេញ ច្បាប់ ។

ទី៣ ៖ តើ កឹម សុខា បានសម្រេច គោលដៅនយោបាយរបស់ខ្លួនហើយ ឬ នៅ? ចម្លើយឆ្លើយថា ត្រឹមមេបក្សគឺគ្រាន់ តែជាជំហានទីមួយប៉ុណ្ណោះ ហើយសម រង្ស៊ី នៅមានប្រយោជន៍ធំណាស់ដើម្បី កឹម សុខា ប្រើបន្តឲ្យធ្វើជានយោបាយទាញ សន្លឹកឆ្នោតសម្រាប់ឆ្នាំ២០១៨ ព្រោះសម រង្ស៊ី នៅមានប្រជាប្រិយភាពខ្លាំងក្នុងមជ្ឈដ្ឋានប្រឆាំង។ តើប្រើ សម រង្ស៊ី ឲ្យធ្វើនយោ បាយដូចម្តេច? កឹម សុខា ដែលក្នុងក្រសែ ភ្នែករបស់ សម រង្ស៊ី គឺជាមេបក្សលេងៗ អាចប្រើយុទ្ធសាស្រ្តប្រើខ្មោចឱ្យកិនម្សៅធ្វើនំឲ្យស៊ីបាន។ ដូច្នេះកុំទៅឆ្ងល់តំណែងបេក្ខភាពនាយករដ្ឋមន្រ្តីរបស់បក្សព្រះ អាទិត្យគឺប្រាកដណាស់ជា សម រង្ស៊ី ព្រោះ តំណែងបេក្ខភាពនាយករដ្ឋមន្រ្តីនេះនឹងធ្វើឲ្យសម រង្ស៊ី នឹងនក្នុងចិត្ត ហើយក្លាយជាទាសករដាច់ថ្លៃបម្រើនយោបាយឲ្យ កឹម សុខា ដោយធ្វើការងារមិនចេះនឿយហត់ ហើយក៏អាចធ្វើពលិកម្មគ្រប់បែបយ៉ាង ក្រោមស្លាកបក្សព្រះអាទិត្យដែលមាន កឹម សុខា ជាមេបក្សយ៉ាងពេញច្បាប់។ សម្រាប់ កឹម សុខា គឺការរកស៊ីមួយនេះមានតែ ចំណេញនិងចំណេញ មិនអាចខាតជា ដាច់ខាត ។

សេណារីយោទី១៖ កឹម សុខា លើក សម រង្ស៊ី ឲ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តី ដើម្បីបន្តប្រើ សម រង្ស៊ី ឱ្យជួយធ្វើនយោបាយ និងទាញការគាំទ្រលើបក្សព្រះអាទិត្យ ដោយប្រើប្រជាប្រិយភាព សម រង្ស៊ី។ វិធី ឃោសនាសាមញ្ញៗដូចជា បើចង់ឱ្យ សម រង្ស៊ី ចូលស្រុកវិញសុំបោះឆ្នោតឱ្យបក្ស ព្រះអាទិត្យ ហើយទន្ទឹមនេះឲ្យ សម រង្ស៊ី ជួយឃោសនាពីក្រៅស្រុកតាមហ្វេសប៊ុក ឬតាមវិទ្យុបរទេសទាំងយប់ទាំងថ្ងៃ ។

សេណារីយោទី២៖ ទន្ទឹមនឹងការលើក សម រង្ស៊ី ឲ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តី គឺ កឹម សុខា អាចបញ្ចុះបញ្ចូលលួងលោមឲ្យ សម រង្ស៊ី ចូលស្រុកហើយជាប់គុក។ នេះ គេហៅថា ខ្ចីដៃបក្សទេវតាចាប់ សម រង្ស៊ី បញ្ចូលទ្រុង ហើយអំពាវនាវឃោសនាលក់ ថា ចង់ឱ្យ សម រង្ស៊ី ចេញពីគុកត្រូវបោះឆ្នោតឱ្យបក្សព្រះអាទិត្យជាដើម ។ល។ គ្រោះថ្នាក់របស់ សម រង្ស៊ី ក៏ជាគ្រោះ សម្រាប់បក្សទេវតាប៉ុន្តែវាជាលាភសំណាងរបស់ កឹម សុខា ទៅវិញ។ ប៉ុន្តែសេណា រីយោនេះសាហាវបន្តិច ហើយបើធ្វើមិន ស្រួល កឹម សុខា អាចខាតបង់វិញ ព្រោះបើមានការប្រមូលកម្លាំងប្រឆាំងការអនុវត្តច្បាប់បង្កឲ្យមានចលាចលនោះអាចនឹង មានបញ្ហាដែលជាហេតុផលនាំឲ្យពន្យារពេល ឬព្យួរការបោះឆ្នោតមួយអន្លើសិន។

ទាំងក្នុងសេណារីយោទី១ទាំងក្នុង សេណារីយោទី២ បើនៅទីបំផុតដោយចៃដន្យបក្សព្រះអាទិត្យឈ្នះឆ្នោតនោះ តើ នរណានឹងក្លាយជានាយករដ្ឋមន្រ្តីសម្រាប់បក្សព្រះអាទិត្យ? គោលដៅចុងក្រោយ បានមកដល់ហើយ! ប្រាកដជា កឹម សុខា! ក្នុងសេណារីយោឈ្នះនេះ កឹម សុខា នឹង ប្រាប់តំណាងរាស្រ្តទាំងអស់ថា សម រង្ស៊ី

កំពុងមានទោសជាប់ខ្លួនដែលតាមផ្លូវច្បាប់ មិនមានឈ្មោះជាបេក្ខជនតំណាងរាស្រ្តឡើយ។ ដូច្នេះ សម រង្ស៊ី ដែលជាបេក្ខជន នាយករដ្ឋមន្រ្តីនាពេលឃោសនាបោះឆ្នោត មិនអាចឡើងធ្វើនាយករដ្ឋមន្រ្តីឡើយតាមផ្លូវច្បាប់។ សម រង្ស៊ី ចាំច្បាស់ណាស់អំពីនីតិ វិធីនេះនៅក្នុងឆ្នាំ២០១៣។

នៅពេលនោះ សម រង្ស៊ី អាចចូលសភា ក្រោយពេលរាជរដ្ឋាភិបាលត្រូវបានបង្កើត ហើយត្រូវឱ្យ គួយ ប៊ុនរឿន លាលែងពី តំណាងរាស្រ្តដើម្បីអាចចូលជំនួស គួយ ប៊ុនរឿន បាន។ ក្នុងបច្ចេកទេសនីតិវិធីច្បាប់ ដូចនេះ ហើយបើចៃដន្យឈ្នះមែន គឺ កឹម សុខា អាចលួងឱ្យក្រុម សម រង្ស៊ី បោះឆ្នោត គាំទ្រគាត់ធ្វើជានាយករដ្ឋមន្រ្តីសិន ក្នុង ហេតុផលថា ដើម្បីស្នើថ្វាយព្រះមហាក្សត្រ លើកលែងទោសឲ្យ សម រង្ស៊ី មកធ្វើជា នាយករដ្ឋមន្រ្តីវិញ។ ប៉ុន្តែក្រោយពេលបាន ធ្វើជានាយករដ្ឋមន្រ្តីហើយ តើនរណាអាច ទម្លាក់ កឹម សុខា បាន? មិនអាចទេ ព្រោះកម្លាំងរបស់គាត់មានច្រើននៅរដ្ឋសភា ហើយ កឹម សុខា អាចចាប់ដៃជាមួយបក្ស ផ្សេងទៀតនៅរដ្ឋសភាដើម្បីការពាររដ្ឋា ភិបាលរបស់គាត់ក្នុងករណីគាត់បែកបាក់ជាមួយ សម រង្ស៊ី ។

ក្នុងសេណារីយោមួយណាក៏ដោយ សម រង្ស៊ី គ្រាន់តែចាបនៅក្នុងទ្រុងនយោ បាយរបស់ កឹម សុខា ប៉ុណ្ណោះ ហើយបើចាំបាច់ខ្លាំងក្នុងដំណាក់កាលចុងក្រោយ កឹម សុខា ក៏អាចលក់ សម រង្ស៊ី បានទៀត ដើម្បីចរចាជាមួយបក្សទេវតានៅក្នុងគ្រប់ស្ថានភាពទាំងអស់ ។

គេជឿថា យុទ្ធសាស្រ្តកំប៉ិកកំប៉ុកដូច នេះមិនអាចលាក់បាំងភ្នែកលោក សម រង្ស៊ី បានឡើយ ប៉ុន្តែការអនុវត្តយុទ្ធសាស្រ្តនេះ ក្រុមលោក កឹម សុខា ត្រូវធ្វើតាមវិធីទន់ និងត្រជាក់បំផុត ជាពិសេសត្រូវសម្រួល តាមការចង់បានរបស់ សម រង្ស៊ី គ្រប់បែប គ្រប់យ៉ាង និងត្រូវចេះលើកជើង សម រង្ស៊ី ជាអ្នកក្លាហាន។ គេក៏ជឿដែរថា អ្នករៀន យុទ្ធសាស្រ្ត និងចេះដឹងពីយុទ្ធសាស្រ្តនៅ

ក្បែរលោក កឹម សុខា ក៏មានមិនតិចដែរ ហើយអ្នកទាំងនោះក៏ចេះអំពីរបៀបធ្វើ នយោបាយ និងរបៀបអនុវត្តដូចជាលោក សូរ សមយុទ្ធ ជាដើមដែលធ្លាប់លើកឡើង ថា ក្នុងនយោបាយអត់មានពាក្យថា ក្លាហាន ឬកំសាកទេ មានតែផលប្រយោជន៍ និងយុទ្ធសាស្រ្តតែប៉ុណ្ណោះ ៕ បក្សីចាំក្រុង