ព័ត៌មានទាន់ហេតុការណ៍៖

សម រង្ស៊ី និង សម សារី ៖ ស្លឹកឈើជ្រុះធ្លាក់មិនឆ្ងាយពីគល់

ភ្នំពេញ៖ នរណាក៏ដឹងដែរថា លោក សម សារី គឺជាឪពុកបង្កើតរបស់លោក សម រង្ស៊ី ។ ក្នុងសម័យ សង្គមរាស្ត្រនិយមដែលដឹកនាំដោយអតីតព្រះមហាវីរៈក្សត្រ ព្រះបាទ នរោត្តម សីហនុ ព្រះ បរមរតនៈកោដ្ឋ ព្រះអង្គបានតែងតាំងលោក សម សារី ក្នុងតួនាទីខ្ពង់ខ្ពស់ ដោយព្រះអង្គ សង្ឃឹមថា លោកសម សារី នឹងប្រើប្រាស់តួនាទីនេះដើម្បីបម្រើជាតិ មាតុភូមិ និងប្រជាជន។ ប៉ុន្តែ ក្ដីសង្ឃឹមរបស់ព្រះបាទ នរោត្តម សីហនុ នាពេលនោះត្រូវបានលោកសម សារី ធ្វើឲ្យ រលាយសូន្យ ។ មិនតែ ប៉ុណ្ណោះ សម សារី ថែមទាំងក្បត់ដោយងាកមកធ្វើចលនាប្រឆាំងនិង ព្រះអង្គទៀតផង។

ពាក្យចាស់បូរាណលោកពោលថា ស្លឹកឈើជ្រុះ ធ្លាក់មិនឆ្ងាយពីគល់ឡើយ ។ ឯអ្នកកវីដ៏ល្បី ល្បាញគឺអ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ ក្នុងការអប់រំនានាលោកតែងបានពោលថា ឆ្កែកន្ទុយ ខ្វៀន គេមិនអាចពន្លាវាឲ្យត្រង់បានឡើយ ។ ឃ្លានេះលោកចង់សំដៅលើអ្នកដែលមានពូជពង្ស ជាមនុស្សមិនស្មោះត្រង់ លុះតំណពូជមកដល់កូនចៅគឺមិនស្មោះត្រង់ដដែល។ យ៉ាងណាម៉ិញ លោក សម រង្ស៊ី ដែលជាកូនបង្កើតរបស់លោក សម សារី ប្រាកដជាមិនខុស អីពីឪពុកខ្លួននោះដែរ។

កាលពីឆ្នាំ១៩៧០ សម្ដេច ព្រះ នរោត្តម សីហនុ ត្រូវបាន ក្រុមលោក លន់ នល់, សិរិមតៈ, ចេង ហេង, សឺង ង៉ុកថាញ់ ធ្វើរដ្ឋប្រហារទំលាក់ព្រះអង្គពីតំណែង។កាល ណោះ សម្ដេច ចក្រី ញឹក ជូឡុង ដែលជាឪពុកក្មេកលោកសម រង្ស៊ី បានបន្តនយោបាយរបស់ សម្ដេច ព្រះ នរោត្តម សីហនុ ដោយបង្កើតចលនាប្រឆាំងរបបសាធារណៈរដ្ឋរបស់ លន់ នល់ ដែលគាំទ្រដោយ ចក្រពត្តិ អាមេរិក។ សម្ដេច តេជោ ហ៊ុន សែន ដែលកាលណោះស្ថិតក្នុងវ័យស្របាលនិងលោកសម រង្សី ដែរនោះ បានបន្តនយោបាយសម្ដេច ព្រះ នរោត្តម សីហនុ ដោយបានរត់ចូលព្រៃម៉ាគីតាមការអំពាវនាវ របស់សម្ដេច ព្រះ នរោត្តម សីហនុ ដើម្បីតស៊ូ ប្រយុទ្ធប្រឆាំងនិងរបបលន់ នល់ និងចក្រពត្តិ អាមេរិក។ផ្ទុយទៅវិញ សមរង្ស៊ី ពេលនោះមិនចូលរួមក្នុងចលនាតស៊ូរបស់សម្ដេចព្រះនរោត្តម សីហនុ ទេដោយចលនាតស៊ូរបស់សម្ដេច ព្រះនរោត្តម សីហនុ ពេលនោះមិនទាន់ត្រូវបាន អង្គការសហប្រជាជាតិទទួលស្គាល់ ។

រហូតដល់ពេលដែលសម្ដេច ព្រះនរោត្តម សីហនុ បង្កើតរណៈសិរ្ស សាមគ្គីជាតិ កម្ពុជា ឯក រាជ្យ អព្យាក្រិត សន្តិភាព និងសហប្រតិបត្តិការ ឬ ហៅថា រណៈសិរ្សហ៊្វុនស៊ិនប៉ិច (FUNCIN PEC)ហើយព្រះអង្គបានក្លាយជាប្រមុខនៃរដ្ឋាភិបាលចម្រុះនាឆ្នាំ១៩៨២និងត្រូវបានអង្គការ សហប្រជាជាតិទទួលស្គាល់។ពេលនោះ ដោយមើលឃើញថា នេះជាឱកាសល្អសម្រាប់ខ្លួន ទើបលោកសម រង្ស៊ី ធ្វើជាស្ទុះស្ទារព្រមចូលរួមព្រោះមើលឃើញថាសម្ដេចព្រះនរោត្តមសីហនុ មុខជាឈ្នះ ក្នុងការបោះឆ្នោត ព្រោះប្រជាពលរដ្ឋខ្មែរទូទៅគោរព និងស្រឡាញ់ព្រះអង្គ។

តែទន្ទឹមគ្នានេះ សម រង្ស៊ី នៅតែដក់ជាប់គំនុំឪពុករបស់ខ្លួន ដោយរិះរកឱកាសដើម្បី សងសឹក ជាមួយសម្ដេច ព្រះនរោត្តម សីហនុ នៅពេលណាមួយ។

NKD-36x6_outline

ក្រោយការបោះឆ្នោតនាឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរបណ្ពោះអាសន្ន អង្គការ សហ ប្រជាជាតិ ប្រចាំកម្ពុជា ឬហៅកាត់ថា អ៊ុនតាក់ (UNTAC) គណបក្សហ៊្វុនស៊ីនប៉ិចបាន ទទួល ជោគជ័យ។ សម រង្ស៊ី ក៏បានឈានពីមួយជំហានទៅមួយជំហានឆ្ពោះទៅកាន់គោលបំណង របស់ខ្លួន ដោយទទួលបានតួនាទីខ្ពង់ខ្ពស់ និងសំខាន់ក្នុងរដ្ឋសភា និងក្នុងរាជរដ្ឋាភិបាល ៖ ជាសមាជិករដ្ឋសភា និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឆ្លៀតឱកាសដែល សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ បាត់បង់ការគាំទ្រពីប្រជាជនដែលធ្លាប់ គាំទ្រគណបក្សហ៊្វុនស៊ីនប៉ិច ដោយសារជំហរដឹកនាំមិនច្បាស់លាស់នោះ សម រង្ស៊ី ក៏បាន បំបែកបំបាក់ផ្ទៃក្នុងគណបក្សហ៊្វុនស៊ីនប៉ិចធ្វើឲ្យគណបក្សនេះទន់ខ្សោយ និងរលំរលាយ។ បន្ទាប់ពីនោះ សម រង្ស៊ីបានបង្កើតគណបក្សដាក់ឈ្មោះខ្លួនឯង និងចុងក្រោយនេះគឺ គណបក្សសង្គ្រោះជាតិនោះ ក៏មានការទាក់ទង និងរឿងបោកបញ្ឆោតសមាជិកនិងអ្នកគាំទ្រ គណបក្សហ៊្វុនស៊ីនប៉ិចដើម្បី បោះឆ្នោតឲ្យខ្លួនផងដែរ។

ថ្វីត្បិតតែក្នុងជម្រៅចិត្តប្រឆាំងនិងសម្ដេច ព្រះនរោត្តម សីហនុ ប្រឆាំងនឹងរាជបល្ល័ង្គត្រូវបាន លោក សម រង្ស៊ី លាក់ទុកគត់មុតយ៉ាងណាក៏ដោយ តែវាត្រូវបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ នៅពេលដែល ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ចេញសេចក្ដីអំពាវនាវឲ្យគណបក្ស ជាប់ឆ្នោតទាំង២ ក្នុងអាណត្តិទី៥នេះ ឲ្យរក្សាភាពនឹងនរ អង្គុយតុចរចាគ្នាការដោះស្រាយ បញ្ហាជម្លោះដោយសន្តិវិធី ។តែ សម រង្ស៊ី និង កឹម សុខា បែរជាធ្វើផ្ទុយទៅនឹងការអំពាវនាវ របស់ព្រះមហាក្សត្រ ដោយបានទៅញុះញង់ប្រជាពលរដ្ឋធ្វើបាតុកម្មមួយលើកជាពីរលើកបង្ក ឲ្យមានអំពើហឹង្សា និងអសន្តិសុខស្ទើរពេញទាំងផ្ទៃប្រទេស។

ជាបន្តបន្ទាប់ សម រង្ស៊ី បានប្រឆាំងមិនគោរពតាម ការអញ្ជើញរបស់អង្គព្រះមហាក្សត្រឲ្យ សមាជិកសភាជាប់ឆ្នោតថ្មីរបស់គណបក្សសង្គ្រោះជាតិចូលរួមប្រជុំក្រោមព្រះរាជអធិបតីភាព របស់ព្រះមហាក្សត្រ កាលពីថ្ងៃ២៣ កញ្ញា ២០១៣ ថែមទៀត ។ សាធារណៈមតិជាទូទៅ យល់ប្រហាក់ប្រហែលគ្នាថា ប្រសិនបើមានថ្ងៃណាមួយលោកសម រង្ស៊ី ឈ្នះឆ្នោត និងដឹកនាំរដ្ឋាភិបាលនោះ លោក សម រង្ស៊ី ប្រាកដជារំលាយចោលរបបរាជា និយមនៅកម្ពុជា ដើម្បីជាការសងសឹកគំនុំឲ្យឪពុកខ្លួនជាពុំខាន។

សម សារី និង សម រង្ស៊ី គឺពិតដូចពាក្យចាស់លោក ពោលថា ស្លឹកឈើជ្រុះ ធ្លាក់មិនឆ្ងាយ ពីគល់ មែន ។ ប៉ុន្តែ ជាភ័ព្វសំណាងរបស់ប្រជាជនខ្មែរ និងពិភពលោកដែរដោយកាលពីថ្ងៃ ១១ ខែ កុម្ភះ ឆ្នាំ២០១៧ កន្លងទៅ លោក សម រង្ស៊ីបានលាលែងពីតំណែងប្រធានគណបក្ស សង្គ្រោះជាតិ និងពីសមាជិកគណបក្សនេះ។

ប្រជាជនកម្ពុជាយើង ក៏ដូចជាប្រជាជននៃបណ្ដាប្រទេសផ្សេងទៀត នឹងបានរស់នៅក្នុងក្ដីសុខ សន្តិភាព និងស្ថេរភាពសង្គមពេលដែលគ្មានស្រមោលរបស់សម រង្សី លើឆាកនយោបាយ កម្ពុជាតទៅទៀតនោះ៕ ហេង សូរិយា

T-11-09-16-k-full-700x400