ព័ត៌មានទាន់ហេតុការណ៍៖

សម រង្ស៊ី ប្រែក្លាយពីអន្ទិតទៅជាទណ្ឌិត

ភ្នំពេញ៖ ក្នុងនាមអាត្មាភាពជាអ្នកបួស អាត្មាភាពសូមឆ្លើយតបទៅអតីតប្រធានគណបក្សសង្គ្រោះជាតិដែលបានបង្ហោះនៅលើហ្វេសប៊ុក ដោយស្លៀកពាក់ជាសង្ឃនិមន្តកាន់បាត្រ តែចិត្តជាទេវទត្ត។

អ្នកណាក៏ដឹងដែរថា លោកសម រង្ស៊ី ត្រូវបានលោកកឹម សុខាដណ្តើមយកតំណែងអស់តាំងពីធ្លាប់ធ្វើជាប្រធានបក្សមានអំណាចក្នុងបក្សរហូតនៅសល់តែគូទខោសូម្បីតែមនុស្សជំនិតមួយចំនួន ក្នុងបក្សក៏គេលែងគោរពនិងឲ្យតម្លៃទៀតដែរក្នុងនោះមានម្សៀ អេង ឆៃអ៊ាង ជាដើម ដែលធ្លាប់លូនក្រាប សម រង្ស៊ី ឥឡូវបុគ្គល នេះបានអំណាចជាអនុប្រធានគណបក្ស សង្គ្រោះជាតិក៏បែរមកងាកខាំ សម រង្ស៊ី ដែរ។ ដូចបងប្អូនបានឃើញលោក អេង ឆៃអ៊ាង ទើបនឹងបង្ហោះសារថា ព្រះអាទិត្យ នៅតែរះទោះបីច្បាប់ថ្មីតម្រូវឲ្យដករូប សម រង្ស៊ី កឹម សុខា ចាប់ដៃគ្នាចេញក៏ដោយ ។

សេចក្តីនេះអាត្មាគិតថា ល្បងឆៃអ៊ាង ចង់ផ្ញើជូនត្រង់ទៅអតីតចៅហ្វាយនាយ របស់គាត់ថា សម រង្ស៊ី ម៉ោងនេះមិនសំខាន់ ទៀតទេ ហើយបើអត់ សម រង្ស៊ី ក៏លោក ប្រធាន កឹម សុខា មានសមត្ថភាពដឹកនាំ គណបក្សបានដែរ។ ដូច្នេះសូមលោកចៅ ហ្វាយបន្តនៅក្រៅប្រទេសទៀតចុះ ហើយ មើលថែបក្សភ្លើងទៀនឲ្យបានស្រួលបួលផងប្រយ័ត្នខ្យល់បក់រលត់ជាថ្មីទៀត ។

អាត្មាសូមទាញការចាប់អារម្មណ៍ញាតិញោមមកមើល សម រង្ស៊ី ដែលអ្នកនាំពាក្យ គណបក្សប្រជាជនក៏ដូចមនុស្សជាទូទៅតែងហៅថា កូនអាក្បត់ជាតិវិញម្តង។ ពីព្រោះតែបាត់អស់អ្នកគាំទ្រទើបបណ្តាលឲ្យសម រង្ស៊ី កើតមានជំងឺបាក់ទឹកចិត្តជា ខ្លាំងដូច្នេះហើយទើបជាញឹកញាប់គេឃើញ ទណ្ឌិតរូបនេះធ្វើសកម្មភាពប្លែកៗខុសពី ពលរដ្ឋធម្មតា។ អំពើឆ្កួតរបស់ សម រង្ស៊ី ប្រៀបបានដូចជាមនុស្សបាត់បង់សតិកម្រិត ធ្ងន់ធ្ងរព្យាបាលមិនជាឡើយ ។

អាត្មាមានការសោកស្តាយណាស់ដែល ញោម សម រង្ស៊ី កោរក្បាល និងគ្រងស្បង់ ចីវរជាសង្ឃ ប៉ុន្តែបើតាមដឹងសង្ឃ សម រង្ស៊ី ជាសង្ឃទ្រុស្តសីលតែប៉ុណ្ណោះ។ បាន ជាអាត្មាហៅ សម រង្ស៊ី ជាសង្ឃទ្រុស្តសីល ដោយហេតុថា បុគ្គលនេះបួសតែមួយប៉ប្រិច ភ្នែកមិនទាំងចេះគ្រងស្បង់ចីវរស្រួលផង ក៏ចាកសិក្ខាបទទៅវិញ ឬហៅម៉្យាងទៀត ថា «បួសនយោបាយ»។ ដូច្នេះកុំថាឡើយ ស្គាល់ និងយល់ដឹងពីវិន័យនិងការបដិបត្តិត្រឹមត្រូវយ៉ាងណានោះតាមពុទ្ធានុញ្ញាតគឺ សម រង្ស៊ី មិនដឹងខ្យល់នោះទេ។ សូម្បីតែ ធម៌សូត្រទទួលចង្ហាន់ពីពុទ្ធបរិស័ទក៏មិនចេះផងកុំថាឡើយដឹងរហូតដល់សារសំខាន់ នៃពុទ្ធគុណ ធម្មគុណ និងសង្ឃគុណនោះ។

អ៊ីចឹងហើយអ្វីដែល សម រង្ស៊ី បាន បង្ហោះកាលគាត់បួសនោះថា ចង់ឲ្យខ្មែរ ស្រឡាញ់ខ្មែរ ហើយឲ្យថ្នាក់ដឹកនាំប្រទេស មានព្រហ្មវិហារធម៌ ។ល។ បើអានទៅប្រជាពលរដ្ឋខ្លះអាចយល់ច្រឡំថា សម្តីរបស់ លោក សម រង្ស៊ី មានភាពត្រឹមត្រូវ ប៉ុន្តែ ចំពោះអាត្មាភាពចាត់ទុកថានេះជាពាក្យ ចាក់ដោតអុជអាល និងនាំឲ្យប្រជាពលរដ្ឋយល់ច្រឡំមកលើថ្នាក់ដឹកនាំប្រទេសតែ ប៉ុណ្ណោះ ។

អាត្មាសូមឲ្យញាតិញោមឈ្វេងយល់ និងគិតថយក្រោយទៅ៤៥ឆ្នាំមុនថា កាល ពីសម័យពួកអាវខ្មៅដឹកនាំគឺ សម រង្ស៊ី ទៅរស់នៅឯស្រុកបារាំងអត់ស្គាល់អ្វីថាជា ទុក្ខលំបាកនោះទេ។ របបបនប្រល័យពូជ សាសន៍ ប៉ុល ពត តើមានវត្តអារាម និងមាន ព្រះសង្ឃសម្រាប់គោរពបដិបត្តិធ្វើបុណ្យ ធ្វើទានដែរឬទេ? គឺគ្មានទេ។ ដូច្នេះសម រង្ស៊ី ក៏គាត់បានឱកាសបួសនិងធ្វើនយោ បាយនៅពេលដែលប្រទេសជាតិមានសុខសន្តិភាពដែរ។ បើទោះជាសង្គមនេះមិន ទាន់ស្អាតស្អំ១០០ភាគរយ ប៉ុន្តែអ្នកណាក៏រស់នៅជាមួយគ្នាបានកុំឲ្យតែបុគ្គលនោះ បំពានច្បាប់។ ដូច្នេះសូម សម រង្ស៊ី កុំមួល បង្ហាច់ខុសពីការពិតអី ។

អាត្មាអ្នកស្រឡាញ់ និងដើរតាមLDP ទេតែអាត្មាក៏ត្រូវតែផ្តល់យុត្តិធម៌ឲ្យញោម ហ៊ុន សែន ដែរ។ ពីព្រោះអ្នកបួសពិតប្រាកដ គេមិនបន្លំពុទ្ធឱវាទនោះទេ ហើយអាត្មា បានបួស និងរៀនសូត្រដូចសព្វថ្ងៃក៏ដោយសារប្រទេសមានស្ថិរភាពនេះដែរ។ ការរិះ គន់សង្គម ឬមេបក្សអាត្មាធ្វើនយោបាយក៏មានហេតុផលដែរ ប៉ុន្តែពពួកមនុស្សដូច ក្រុមលោកវាស័ក្តិសមណាស់ដែល LDP ធ្លាប់បានជេរត្មះជាច្រើនមកហើយថា ពួក អាបោកប្រាស់ អាកំសាក អារត់ចោល ស្រុក ។

អាត្មាពោលនេះដោយសារជាមេគេ មិនត្រូវឆាប់ភ័យតក់ស្លុត និងអាងរត់ទៅក្រៅប្រទេសចោលកូនចៅដូចលោក សម រង្ស៊ី នោះដែរគឺប្រធានបក្សអាត្មានៅជាមួយ សមាជិកបក្សនិងហ៊ាននិយាយការពិត ។

NKD-36x6_outline

នៅពេលនេះអាត្មាភាពសូមផ្តាំទៅ ញោម សម រង្ស៊ីវិញថា បើជាតិនេះលោកកើតមកជាកូនពូជអាជនក្បត់ជាតិនិងបានជាលាឈប់ពីឆាកនយោបាយហើយម៉្យាង ទៀតប្រកួតចាញ់ញោម ហ៊ុន សែន រាល់ តែលើកហើយលោកល្មមសម្រាកទៅណា មួយអាយុក៏ច្រើន ចាស់ហើយកុំនិយាយញុះ ញង់ បង្កចលាចលសង្គមទៀតអីដើម្បីកុំឲ្យបក្សសង្គ្រោះជាតិរលាយរលត់ដោយសារលោកផង។ បើលោកនៅតែបន្តសាងគំនិតថោកនោះទៀតប្រយ័ត្នបក្សនេះនឹងវិនាស ដោយស្នាដៃលោកទៅ ។

សម្រាប់ឈ្មោះ សម រង្ស៊ី លែងមានក្នុងឋានៈជាប្រធានបក្សទៀតហើយ មិនតែ ប៉ុណ្ណោះសម្តីនេះក៏គ្មានបានប្រយោជន៍អ្វី ដល់ពលរដ្ឋខ្មែរទៀតដែរ។ ព្រះពុទ្ធបរមគ្រូបានទូន្មានប្រៀនប្រដៅមនុស្សលោកឲ្យមាននូវសច្ចធម៌ ហើយក៏មិនត្រូវបៀតបៀន អ្នកដទៃនិងក៏បានហាមមិនឲ្យកសាងអំពើបាបអកុសលណាដែរទើបដំណើរជីវិតមាន សេចក្តីសុខជោគជ័យនិងសុភមង្គល។ ប៉ុន្តែបើងាកទៅមើលសកម្មភាពរបស់ញោម សម រង្ស៊ី វិញគឺបានដើរខុសផ្លូវហើយ និងបានប្រាសចាកទាំងស្រុងពីគន្លងនៃព្រះពុទ្ធ សាសនា។ ចំណុចបំពានព្រះពុទ្ធសាសនា ត្រង់ថា ញោម សម រង្ស៊ី កន្លងមកបានដើរ ញុះញង់ អុជអាល បង្កចលាចលសង្គម ចោទប្រកាន់ និយាយចាក់ដោត បំបែក បំបាក់សាមគ្គីជាតិខ្មែរ។ ពោលពាក្យនាំតែ ជម្លោះក្នុងសង្គម មួលបង្កាច់បរិហារកេរ្តិ៍អ្នក ដទៃ លាបពណ៌អ្នកដឹកនាំខ្មែរដែលមាន គុណធម៌ និងពលរដ្ឋជាច្រើនដែលមិនគាំទ្រ បក្សខ្លួនថា ជាយួន បង្ហោះផ្សព្វផ្សាយព័ត៌ មានមិនពិត សម្អុយ បន្ទាបបន្ថោកតម្លៃ កិត្យានុភាពប្រទេសខ្លួនឯងទើបមួយជីវិត របស់ញោម សម រង្ស៊ី ស្គាល់តែការបរាជ័យ ជារៀងរហូតយ៉ាងនេះឯង។ វាជាបាបកម្ម ដែលខ្លួនឯងជាអ្នកសាងជាអ្នកប្រព្រឹត្តសូម កុំទម្លាក់ទៅលើអ្នកណាផ្សេងថា យាយី ឬកម្ចាត់បណ្តេញចេញពីប្រទេសឲ្យសោះ។ ក្នុងន័យថា បើញោម រង្ស៊ី មិនសាងកំហុសដូចអាត្មាបានរៀបរាប់មកទេក៏គ្មានទោស វ័ណ្ឌកមកដល់សព្វថ្ងៃនេះដែរសមដូចពុទ្ធឱវាទ «អត្តាហិ អត្តនោ នាថោ» ខ្លួនទីពឹង ខ្លួនឯង ។

គ្មានអ្នកដទៃណាមកទទួលកម្មនោះ ជំនួសឡើយ។ សម រង្ស៊ី ធ្វើបំពានច្បាប់គឺ ញោម សម រង្ស៊ី ជាអ្នករត់ចោលស្រុកមិន មែនញោម កឹម សុខាឡើយ ។

ម៉្យាងវិញទៀតសូមញោម សម រង្ស៊ី កុំ យកកំហឹងមកដោះស្រាយបញ្ហាឲ្យសោះ។ មិនមែនព្រោះតែការលាឈប់ពីប្រធាន បក្សលេងៗស្រាប់តែបាត់បង់តំណែងមែនទែនអស់សិទ្ធិ អស់អំណាច ជាពិសេស ប្រធានបក្សក៏របូតបាត់ធ្លាក់ទៅលើដៃ កឹម សុខា ដែលធ្លាប់ជាគូសត្រូវធ្វើអ្វី កឹម សុខា មិនកើតបាត់ឱកាសក៏មានតែការក្តៅ ក្រហាយចិត្តបែរជារិះរកតែវិធីសងសឹក បំផ្លាញស្ថិរភាពសង្គម និងមកគុំកួនផ្ចាញ់ ផ្ចាលជាមួយញោម ហ៊ុន សែន ទៅវិញ នោះមិនមែនជាមនុស្សដែលសង្គមឲ្យតម្លៃនោះឡើយ ។

ខណៈនេះញោមត្រូវស្គាល់ខ្លួនឯងថា សូម្បីតែភាពជាប្រជាពលរដ្ឋធម្មតាក៏ ញោមបាត់បង់ដែរគឺបានសិទ្ធិត្រឹមតែជា អនុប្រជាជនតែប៉ុណ្ណោះ ក្នុងនោះអំពើលួចមានសាហាយស្មន់ជាមួយនារីបម្រើនៅភោជនីយដ្ឋានម្ហូបអឺរ៉ុបមួយកន្លែងនៅរាជ ធានីភ្នំពេញក៏ជាអំពើប្រាស់ចាក គុណធម៌ ជាអំពើប្រព្រឹត្តខុសក្នុងកាមក៏អាចជាមូលហេតុសង្ស័យថា នៅពីក្រោយខ្នងនៃការ បង្ខំឲ្យញោមលាឈប់ពីប្រធានគណបក្សសង្គ្រោះជាតិ និងមិនឲ្យមកជាន់ដីខ្មែរទៀត ដោយស្នាដៃញោមស្រី ជូឡុង សូមូរ៉ា ផង ក៏ថាបាន ។

ដូច្នេះសូមញោម សម រង្ស៊ី កុំយកស្បង់ ចីវរមកបង្ហោះបន្លំភ្នែកអ្នកដទៃថាខ្លួនឯងជាបុគ្គលស្អាតស្អំ ខណៈដែលចិត្តរបស់ ញោមពោរពេញដោយអំពើបាបដ៏ក្រាស់ក្រែលនោះគឺមិនស័ក្តិសមជាសាមណៈជាសង្ឃអ្នកធ្លាប់បួសក្នុងព្រះពុទ្ធសាសនានោះឡើយ។ ញោមសព្វថ្ងៃត្រូវបានមហាជនផ្លាស់ប្តូរឈ្មោះឲ្យហើយគឺប្រែក្លាយពី អន្ទិតទៅជាទណ្ឌិតជារៀងរហូតដែលពលរដ្ឋកម្ពុជាមិនស្វាគមន៍ ញោមទៀតឡើយ៕

ពីអាត្មាភាពព្រះសង្ឃស្រឡាញ់និង គាំទ្រ LDP

លោក សម រង្ស៊ី និងលោកកឹម សុខា នាពេលកន្លងមក