ព័ត៌មានទាន់ហេតុការណ៍៖

សវនាការជាសាធារណៈ សំណុំរឿងពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬគ.ជ.ប. បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ក្រុមប្រឹក្សាជំនុំជម្រះ​ គជប បានបើកសវនាការជាសាធារណៈ​លើសំណុំរឿង​លេខ០០១ នៅសាលសន្និសីទ ដោយចូលរួមពី​មេធាវី​ដើមបណ្តឹងជំទាស់ មេធាវីចុងបណ្តឹងជំទាស់ អ្នកកាសែតជាតិ និងអន្តរជាតិ ។ ក្រោយពីបានស្តាប់ចម្លើយរបស់គូភាគី ពិនិត្យភស្តុតាង និងក្រោយពីពិភាក្សា​ស្របតាមច្បាប់​បទបញ្ជា​ និងនីតិវិធីនៃការបោះឆ្នោត ក្រុមប្រឹក្សាជំនុំជម្រះរបស់ គជប យល់ឃើញដូចមានភ្ជាប់សេចក្តីខាងក្រោមនេះ៖