ព័ត៌មានទាន់ហេតុការណ៍៖

សហគមន៍អឺរ៉ុបបាត់បង់ប្រាក់ប្រមាណ៦០ពាន់លានដុល្លារដោយសារតែការដាក់ទណ្ឌកម្មរុស្ស៊ី

ដោយសារតែការដាក់ទណ្ឌកម្មរបស់រុស្សីតប់តនឹងអាមេរិក អឺរ៉ុប បានធ្វើឲ្យតំបន់អឺរ៉ុបត្រូវខាតបង់ទឹកប្រាក់រហូតដល់ទៅ៦០ពាន់លានដុល្លារអាមេរិ កចាប់ពីដើមឆ្នាំ២០១៤ ដល់ពាក់កណ្តាលឆ្នាំ២០១៥ ហើយការខាតបង់ទៅលើវិស័យនាំចេញ ។

តាមរបាយការណ៍របស់មជ្ឈមណ្ឌុលស្រាវជ្រាវ CEPII របស់បារាំងបានផ្សាយថា សហគមន៍អឺរ៉ុប បានខាតបង់សរុប៦០,២ពាន់លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំកន្លះ ភាគច្រើនការខាតបង់ទៅលើវិស័យនាំចេញទៅកាន់រុស្សីនៅផលិតផលកសិកម្ម ។ បើគិតពីការខាតបង់របស់ភាគីទាំងពីគឺរុស្ស៊ីនិងអឺរ៉ុបមានរហូតដល់ទៅកើនឡើងខ្ពស់គឺដល់ទៅ៨២,២ភាគរយ។

នៅឆ្នាំ២០១៤ ទំនាក់ទំនងរវាងរុស្ស៊ី និងប្រទេសលោកខាងលិចកាន់តែអាក្រក់ទៅ ដោយសារតែវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន ។ នៅក្នុងកិច្ចប្រជុំនៅទីក្រុងប៊្រុចសែល អាមេរិកនិងសម្ព័ន្ធមិត្ត បានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ី ក្រោយពេលរុស្ស៊ីបានដាក់តំបន់ស្វ័យត្នគ្រីមៀនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងមូស្គូរ។ លោកខាងលិចបានចោទប្រកាន់ថា រដ្ឋាភិបាលរុស្ស៊ីបានជ្រៀតជ្រេងបញ្ហាផ្ទៃក្នុងរបស់អ៊ុយក្រែន ។

ការដាក់ទណ្ឌកម្មលើកទីមួយ និងទីពីរ សម្តៅទៅលើបុគ្គល ហើយការដាក់ទណ្ឌកម្មលើកទី៣ សម្តៅទៅលើក្រុមហ៊ុនរុស្ស៊ី ពិសេសគឺក្រុមហ៊ុនថាមពល ។

រុស្ស៊ីបានច្រានចោលការចោទប្រកាន់របស់ប្រទេសលោកខាងលិច ថាសកម្មភាពទាំងនោះបានបំផ្លាញសន្តិសុខស្ថេរភាពពិភពលោក ។ ឆ្លើយតប់ទៅនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច រុស្សីក៏បានដាក់ទណ្ឌកម្មហាមទៅលើប្រទេសមួយចំនួនវិញ នៅក្នុងតំបន់អឺរ៉ុប ៕ ម៉ែវ សាធី

image