ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធកីឡាទូកក្តោងកម្ពុជាបញ្ជូនកីឡាវ័យក្មេង២រូបទៅប្រជែងនៅសិង្ហបុរី

ភ្នំពេញៈ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនកីឡាកររបស់ខ្លួន៣នាក់ទៅប្រទេសសង្ហបុរី ដោយ២នាក់ទៅចូលរួមប្រកូតកីឡាទូកក្តោង 36th Singapore Open Windsurfing Championship និងមួយម្នាក់ទៀតទៅដើម្បីហ្វឹក កាលពីរសៀលថ្ងៃទី៩ខែមករាឆ្នាំ២០១៧ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ។

លោក ថោង រដ្ឋស័ក្កិ អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជាបានអោយដឹងថា ឆ្លើយតបតាមការអញ្ជើញរបស់សហព័ន្ធកីឡាទូកក្តោងរបស់ប្រទេសសឹង្ហបុរី សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនកីឡាករទូកក្តោងចំនួន៣រូប ដោយ២រូបមានកីឡាករហៀង ស៊ុនហេង អាយុ ១៤ឆ្នាំ នឹងកីឡាករ សូត្រ មេសា ភេទប្រុស អាយុ ១៤ឆ្នាំទៅចូលរួមប្រកូតកីឡាទូកក្តោង 36th Singapore Open Windsurfing Championship និង១រូបទៀតកីឡាករឌុច ប៊ុនធឿន ទៅដើម្បីហ្វឹកហាត់១សប្តាហ៍នៅទីនោះ។ហើយនេះគឺជាលើកដំបូងរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជាដែលបានបញ្ជូនកីឡាករទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិបែបនេះ ។

ការប្រកូតកីឡាទូកក្តោង 36th Singapore Open Windsurfing Championship ដែលធ្វើឡើងនៅប្រទេស សឹង្ហបុរី នៅថ្ងៃទី ១១ – ១៥ ខែមករា ឆ្នាំ ២០១៧ ជាលក្ខណៈអន្តរជាតិដែលមានកីឡាករចូលរួមចំនួន ១០០រូប មកពីបណ្តាប្រទេសផ្សេងៗជាច្រើននៅលើពិភពលោក។

កីឡាករហៀង ស៊ុនហេង នឹងកីឡាករ សូត្រ មេសា ដែលបានបញ្ជូនទៅចូលរួមប្រកូតកីឡាទូកក្តោង 36th Singapore Open Windsurfing Championshipមុនចេញដំដើរបាននិយាយថា បើទោះបីជាការប្រកួតលើកទី១សម្រាប់ពួកគេក៍ពិតមែន តែពួកប្តេជ្ញាចិត្តនិងធ្វើអោយបានល្អនៅក្នុងការប្រកួតនោះ ។

NKD-36x6_outline

សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានបង្កើតឡើង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ រហូតពេលនេះមានអាយុត្រឹមតែ ១ឆ្នាំ និង ៤ខែប៉ុណ្ណោះ ប៉ុន្តែសហព័ន្ធទទួលបានលទ្ធផលល្អគួរឱ្យកត់សំគាល់ ។ កន្លងមកសហព័ន្ធកីឡាទូកក្តោងកម្ពុជា ធ្លាប់បានបញ្ជូនកីឡាករទៅហ្វឹកហាត់ ផ្លាស់ប្តូរបទពិសោធន៌ជាមួយនឹងកីឡាករជម្រើសជាតិរបស់ ប្រទេសថៃនៅ ទីក្រុងប៉ាតាយា ប្រទេសថៃរយះពេល ២សប្តាហ៌ផងដែរ ៕ សារីម

%e1%9e%9b%e1%9f%84%e1%9e%80-%e1%9e%90%e1%9f%84%e1%9e%84-%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%b6%e1%9e%9f%e1%9f%90%e1%9e%80%e1%9f%92%e1%9e%8f %e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%80%e1%9e%b8%e1%9e%a1%e1%9e%b6%e1%9e%80%e1%9e%9a%e1%9e%91%e1%9e%bc%e1%9e%80%e1%9e%80%e1%9f%92%e1%9e%8f%e1%9f%84%e1%9e%84 %e1%9e%80%e1%9e%b8%e1%9e%a1%e1%9e%b6%e1%9e%80%e1%9e%9a