ភ្នំពេញ ៖ សន្និសីទសារព័ត៌មានស្ដីពី ការប្រកួតកីឡាភ្នំពេញអន្ដរជាតិឌូអាត្លុង លើកទី៣ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាចក្រកម្ពុជា ដើម្បីចូលរួមអបអរសាទរទិវាកុមារ អន្ដរជាតិថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ បានប្រារឰធ្វើនៅសាលប្រជុំក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមជា អធិបតីពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រី ក្រសួងព័ត៌មាន និងជាប្រធានកិត្ដិយស របស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា និង លោកគង់ រិទ្ធីជព្វ ប្រធានសហព័ន្ធកីឡា ទ្រីយ៉ាត្លុងកម្ពុជា ។
លោកគង់ រិទ្ធីជព្វ មានប្រសាសន៍ថា សហព័ន្ធកីឡាទ្រីយ៉ាត្លុងបានសហការ ជាមួយក្រសួងព័ត៌មានរៀបចំសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយពីព្រឹត្ដិ ការណ៍ប្រកួតកីឡាភ្នំពេញអន្ដរជាតិ ឌូអាត្លុងដែលនឹងប្រព្រឹត្ដទៅនៅវេលា ម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌល កម្សាន្ដកោះពេជ្រ ។
លោកគង់ រិទ្ធីជព្វ បានឱ្យដឹងទៀតថា សម្រាប់ការប្រកួតកីឡាឌូអាត្លុងនេះ មានវិញ្ញាសាចំនួន២ គឺរត់ប្រណាំងបូក និងការជិះកង់ហើយក៏មានវិញ្ញាសារត់ ប្រណាំង៣គីឡូម៉ែត្រជាលក្ខណៈមិត្ដ ភាពដើម្បីផ្ដល់ឱកាសដល់មហាជន ដែលមិនទាន់មានសមត្ថភាពលេង កីឡាឌូអាត្លុងក៏អាចចូលរួមរត់កម្សាន្ដ ជាលក្ខណៈគ្រួសារបានដែរ ។
លោកបានបន្ដទៀតថា ចំពោះការ ប្រកួតកីឡាឌូអាត្លុងនេះមិនបានផ្ដោត សំខាន់ទៅលើកម្រិតបច្ចេកទេសខ្លាំង ពេកនោះឡើយ ប៉ុន្ដែយើងផ្ដោតទៅ លើសុខភាពមិត្ដភាពដើម្បីភាពសប្បាយ រីករាយក្នុងកម្មវិធីប្រកួតដណ្ដើមពាន រង្វាន់សម្ដេចតេជោ ហ៊ុន សែន និងអប អរសាទរទិវាកុមារអន្ដរជាតិដូចបណ្ដា ប្រទេសផ្សេងៗទៀតនៅលើពិភពលោក ដែរ ។ តាមការគ្រោងទុករបស់គណៈ កម្មការរៀបចំការប្រកួតកីឡាឌូអាត្លុង គឺព្រឹត្ដិការណ៍នេះនឹងមានកីឡាករកីឡា ការិនីចូលរួមសរុប៣០០នាក់មកពី សមាគមក្លិបចំនួន១០ ហើយកីឡាករ កីឡាការិនីមហាជនរត់ប្រណាំងកម្សាន្ដមានប្រមាណ៣០០នាក់មកពីតាម បណ្ដាអង្គការស្ថាប័នរដ្ឋនិងឯកជន។ កុមារាកុមារី១០០នាក់និងក្រុមមន្ដ្រី គណៈកម្មការបច្ចេកទេស១០០នាក់ ។
វិញ្ញាសានៃការប្រកួតកីឡាឌូអាត្លុង មានដូចជាទី១ប្រភេទអាយុក្រោម១៨ ឆ្នាំបុរស-នារី, រត់ចម្ងាយ២,៥គីឡូ ម៉ែត្រ និងជិះកង់ចម្ងាយ១០គីឡូម៉ែត្រ រួចហើយរត់ចម្ងាយ២្ប៥គីឡូម៉ែត្រ។ ប្រភេទអាយុចាប់ពី១៨ដល់៤០ឆ្នាំបុរសនារីមានរត់ចម្ងាយ៥គីឡូម៉ែត្រនិងជិះ កង់ចម្ងាយ២១គីឡូម៉ែត្ររួចរត់បន្ដ២៥គីឡូម៉ែត្រទៀត ។ ប្រភេទអាយុ៤១ឆ្នាំ ឡើងបុរសត្រូវរត់ចម្ងាយ២,៥គីឡូម៉ែត្រ ជិះកង់ចម្ងាយ១០គីឡូម៉ែត្រ ហើយបន្ដ រត់២៥គីឡូម៉ែត្រ។
ប្រភេទអាយុ៤១ឆ្នាំ ឡើងនារីត្រូវរត់ចម្ងាយ២,៥គីឡូម៉ែត្រ ជិះកង់ចម្ងាយ១០គីឡូម៉ែត្រហើយ បន្ដរត់២៥គីឡូម៉ែត្រនិងវិញ្ញាសារត់ ប្រណាំងចម្ងាយ៣គីឡូម៉ែត្រជាលក្ខណៈកម្សាន្ដមិនកំណត់អាយុបុរស-នារី ៕ សារីម