ព័ត៌មានទាន់ហេតុការណ៍៖

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខណ្ឌ​សែន​សុខ​ដើរ​ប្រមូល​សំរាម​តាម​ដងផ្លូវ​ចូលរួម​ទីក្រុង​ស្អាត​

ភ្នំពេញ​ ៖​ ដើម្បី​រួមចំណែក​ធ្វើ​ឱ្យ​ សោភណភាព​រាជធានី​ភ្នំពេញ​កាន់តែ​ ស្រស់​បំ​ប្រង​នោះ​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែមេសា​ ឆ្នាំ​២០១៥​ សហភាព​សហព័ន្ធ​យុវជន​ កម្ពុជា​ខណ្ឌ​សែន​សុខ​ បាន​ប្រមូលផ្ដុំ​ កម្លាំង​យុវជន​ យុវនារី​ជា​ច្រើន​ ដើម្បី​ធ្វើ​ អនាម័យ​ និង​រើស​សំរាម​តាម​ដងផ្លូវ​ សាធារណៈ​ ប្រយោជន៍​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ យកតម្រាប់​តាម​ និង​មិន​បោះ​សំរាម​ ចោល​ផ្ដេសផ្ដាស​តាម​ដងផ្លូវ​ ។​

លោក​ ម៉ូ​វ​ ម៉ា​និ​ត​ អភិបាលរង​ខណ្ឌ​ សែន​សុខ​ ដែល​បាន​ដឹកនាំ​កម្លាំង​សហ​ ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខណ្ឌ​សែន​សុខ​ ធ្វើ​អនាម័យ​ និង​រើស​សំរាម​តាម​ដងផ្លូវ​ សាធារណៈ​បាន​ថ្លែង​ឱ្យ​ដឹង​ថា​ ក្នុងថ្ងៃនេះ​ សាលា​ខណ្ឌ​សែន​សុខ​មាន​ចំណាប់អារម្មណ៍​ យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​បានឃើញ​ប្រជា​ ពលរដ្ឋ​មួយ​ចំនួន​ខ្វះ​ការ​យល់​ដឹង​បាន​យក​ សំរាម​ទៅ​បោះចោល​ពាស​វាល​ពាស​ កាល​ ជា​ពិសេស​បោះចោល​នៅ​តាម​ដង​ ផ្លូវ​សាធារណៈ​ ដែល​មាន​ភ្ញៀវ​ទេសចរ​ ចេញចូល​ព្រឹកល្ងាច​នោះ​ ទើប​លោក​ លី​ សា​វេ​ត​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ សែន​សុខ​ បាន​បញ្ជា​កម្លាំង​សហភាព​ សហព័ន្ធ​យុវជន​កម្ពុជា​ខណ្ឌ​សែន​សុខ​ បំពេញការងារ​នេះ​ឡើង​ ។​

លោក​អភិបាលរង​ខណ្ឌ​សែន​សុខ​បាន​ ថ្លែង​ឱ្យ​ដឹង​ទៀត​ថា​ ការ​ធ្វើ​អនាម័យ​តាម​ ដងផ្លូវ​សាធារណៈ​នេះ​ គឺ​ប្រយោជន៍​ដើម្បី​ ឱ្យ​ទីក្រុង​មាន​សោភណភាព​ល្អ​ និង​ធ្វើ​ឱ្យ​ ប្រជាពលរដ្ឋ​បាន​យល់​ដឹង​កាន់តែ​ច្រើន​ ថែម​ទៀត​ក្នុង​ការ​យក​សំរាម​ទៅ​បោះ​ ចោល​តាម​ទី​សាធារណៈ​ខ្វះ​អនាម័យ​ ។​ លើស​ពី​នេះ​ទៀត​វា​ជា​គំរូ​មួយ​សម្រាប់​ បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​នៅ​ពេល​ ដែល​រដ្ឋអំណាច​បាន​ដើរ​រើស​សំរាម​នៅ​ មុខ​ផ្ទះ​របស់​គាត់​ធ្វើ​ឱ្យ​ពួក​គាត់​អៀនខ្មាស​ លែង​ហ៊ាន​បោះ​សំរាម​តាម​ទី​សាធារណៈ​ ដូច​មុន​ទៀត​ ។​ ដោយឡែក​លោក​អភិ​ បាល​រង​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ទាំង​ នេះ​ក៏​ដើម្បី​ចូលរួម​ចំណែក​ប្រកួតប្រជែង​ ទីក្រុង​ស្អាត​ដែល​ជា​ពាន​ផ្កា​៣​ដើម​របស់​ សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់​ផែនការ​ ឱ្យ​សាលា​ខណ្ឌ​ទាំងអស់​អនុវត្ដ​ឱ្យ​បាន​ ហើយ​ក្នុង​នោះ​សាលា​ខណ្ឌ​សែន​សុខ​ក៏​ ធ្លាប់​ទទួល​បាន​ពាន​ផ្កា​១​ដើម​រួច​មក​ ហើយ​ដែរ​ ។​

លោក​ ម៉ូ​វ​ ម៉ា​និ​ត​ បាន​អំពាវនាវ​ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ ដងផ្លូវ​ធំៗ​ ជា​ពិសេស​តាម​បណ្ដោយ​ មហាវិថី​ភ្នំពេញ​-​ហាណូយ​ សូម​ជួយ​ ចូលរួម​ចំណែក​ការពារ​បរិស្ថាន​ និង​ធ្វើ​ ឱ្យ​ទីក្រុង​ស្អាត​តាម​រយៈ​មិន​យក​សំរាម​ ឬ​តាំង​កន្លែង​លក់ដូរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ មួយ​នេះ​ដាច់ខាត​ ព្រោះថា​ ចាប់តាំងពី​ ផ្លូវ​នេះ​បាន​ស្ថាបនា​ថ្មី​មាន​ភាពរឹងមាំ​ ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្ដរជាតិ​ធ្វើ​ ដំណើរ​ឆ្លងកាត់​ នឹង​ធ្វើ​ឱ្យ​មានការ​រិះគន់​ ពី​អ្នក​ទាំងនោះ​ជា​មិន​ខាន​ ប្រសិនបើ​ផ្លូវ​ ទេសចរណ៍​មួយ​នេះ​មិន​មាន​អនាម័យ​ល្អ​ និង​មាន​សំរាម​សម្អុយ​នៅ​លើ​ចិញ្ចើម​ ផ្លូវ​នោះ​ ៕ តុង​ សីហា

Bondith04042015_3

Bondith04042015_1

Bondith04042015_2