ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

សហរដ្ឋអាមេរិកនិងប្រទេសអីុស្រាអែលសាកល្បងមីស៊ីលវាយស្ទាក់ដោយជោគជ័យ

អាមេរិកនិងសម្ពន្ធមិត្តអីុស្រាអែល បាន ធ្វើការសាកល្បង មីស៊ីលសម្រាប់វាយ ស្ទាក់កម្ទេចមីស៊ីលរបស់សត្រូវដោយជោគជ័យ ធ្វើឲ្យប្រទេសទាំងពីរកាន់តែមាន ទំនុកចិត្ត នៅក្នុងការការពារការវាយប្រហារពីសត្រូវ។មីស៊ីលដែល បានបាញ់តេស្ត សាកល្បង ជាប្រព័ន្ធអាវុធ Arrow 3 សម្រាប់ការពារប្រឆាំងនឹងមីស៊ីលផ្លោង។

មន្ត្រីជាន់ខ្ពស់ ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បាននិយាយ នៅក្នុង ព័ត៌មានចេញផ្សាយមួយថា ក្រុមហ៊ុន ការពារជាតិអុីស្រាអែល Israel Aerospace Industries បានសហការគ្នា ជាមួយកងកម្លាំងទ័ពអាកាសអុីស្រាអែល និងទីភ្នាក់ងារ ការពារមីស៊ីលសហរដ្ឋអាមេរិក បានធ្វើត េស្តសាកល្បងនេះ នៅវេលាម៉ោង២និង ៣០នាទី រំលងអធ្រាត្រ កាលពីថ្ងៃចន្ទ នៅទីតាំងមួយ ស្ថិតនៅក្នុងប្រទេសអុីស្រាអែលភាគកណ្ដាល។

ចំណែកមន្ត្រីក្រសួងការពារជាតិ នៃ ប្រទេសអុីស្រាអែល បានធ្វើការបញ្ជាក់ បន្ថែម អំពីការធ្វើតេស្តសាកល្បងនេះ លើបណ្ដាញសង្គមធ្វីតធើរថា ការធ្វើតេស្ត នេះ គឺត្រូវបានរចនារៀបចំឡើង ដើម្បីការ ពារប្រឆាំង នឹងការគំរាមមកំហែង មីស៊ីល ផ្លោងនានា នៅខាងក្រៅបរិយាកាសផែន ដី។

គួរបញ្ជាក់ថា ប្រព័ន្ធអាវុធ Arrow 3 នេះ បានស្ថិតនៅក្នុងដំណើរអភិវឌ្ឍ អស់ រយៈពេល ជិតមួយទសវត្សមកហើយ ដោយ ចាប់ផ្តើមក្នុងឆ្នាំ២០០៨ ហើយត្រូវបាន ប្រគល់ឲ្យ កងទ័ពអាកាសអុីស្រាអែល កាលពីខែមករា ឆ្នាំ២០១៧៕ ម៉ែវ សាធី