ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិកបាញ់មីស៊ីលបញ្ជូនផ្កាយ រណបឡើងទៅកាន់តារាវិថីផែនដីដោយជោគជ័យ

កាលពីថ្ងៃទី១១ ខែតុលា អង្គការ ស្រាវជ្រាវអវកាសអាមេរិក Space X បានបាញ់បង្ហោះផ្កាយរណប ទំនាក់ទំនង ពាណិជ្ជកម្ម ឡើងទៅកាន់តារាវិថីផែនដី ដោយជោគជ័យ។

កាំជ្រួចមីស៊ីល Falcon 9 បាននាំផ្កាយ រណប EchoStar 105/SES-11 ដោយ បាញ់ចេញពីមជ្ឈមណ្ឌលអវកាស Kennedy ភាគខាងត្បូង រដ្ឋផ្លរីដា សហរដ្ឋអាម េរិក។ នេះជាផ្កាយរណបរបស់ អ្នកស្រាវ ជ្រាវ Echostar មានទីតាំងនៅអាមេរិក ។ ផ្កាយរណបខាងលើនឹងផ្តល់សេវាកម្មផ្ទាល់ មានកម្រិតខ្ពស់ដល់អាមេរិក និងតំបន់ Caribe។

NKD-36x6_outline

ក្រោយរយៈពេល១០នាទីនៃការបាញ់បង្ហោះ ជាន់ទីមួយរបស់មីស៊ីល បានផ្តាច់ ខ្លួនចេញពីមីស៊ីល ហើយធ្លាក់មកផែនដី វិញដោយសុវត្ថិភាព។
មុននេះមួយថ្ងៃ Space X ក៏បានបាញ់ បង្ហោះដោយជោគជ័យនូវផ្កាយរណប ចំនួន១០ ឡើងទៅកាន់តារាវិថីផែនដី ដោយជោគជ័យ ដោយបាញ់ចេញពីទីតាំង ទ័ពអាកាស Vandenberg នៅរដ្ឋ California ។

រយៈពេលកន្លងមក Space X បានប្រើប្រាស់ជាច្រើនលើកនៅជាន់ទីមួយនៃមីស៊ីល Falcon9 សម្រាប់បញ្ជូនផ្កាយរណប ។ ការប្រើប្រាស់មីស៊ីលចាស់គឺអាចជួយកាត់បន្ថយប្រាក់ចំណាយបានច្រើនសម្រាប់បញ្ជូន ផ្កាយរណបនីមួយៗ៕ ម៉ែវ សាធី