ព័ត៌មានទាន់ហេតុការណ៍៖

សារពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសជាមិត្តផ្ញើទៅកាន់អាមេរិក

ក្រោយពេលអាមេរិកដំឡើងពន្ធនាំ ចូល មិនលើកលែងប្រទេសជាសម្ពន្ធមិត្តបានធ្វើឲ្យ សម្ពន្ធមិត្តអាមេរិកកាន់តែឃ្លាតឆ្លាយបន្តិចម្តងៗ។ សម្ពន្ធមិត្តរបស់អាមេរិក បានរួមដៃគ្នា បង្កើតពាណិជ្ជកម្មដោយគ្មានអាមេរិក ។ទាំងនោះហើយអាចធ្វើឲ្យអាមេរិករងផលប៉ះពាល់ ជាក់ជាមិនខាន។ កន្លងមកថ្មីៗលោកត្រាំបានគំរាមប្តឹងឡើងទៅកាន់អង្គការ WTO ដល់ប្រទេសដែល ដំឡើងពន្ធតបអាមេរិកនោះ។

នៅពេលនេះសហភាពអឺរ៉ុប និងជប៉ុន បានឈានដល់កិច្ចព្រមព្រៀងមួយស្ដីពីភាពជាដៃគូសេដ្ឋកិច្ច ដែលជាកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ដ៏ធំបំផុតមិនធ្លាប់មានសម្រាប់សហភាពអឺរ៉ុប ជាមួយការរំពឹងទុកថាវានឹងគ្របដណ្ដប់ស្ទើរតែមួយភាគបីនៃ GDP សកល។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk បានកត់សម្គាល់ថា កិច្ចព្រមព្រៀង ពាណិជ្ជកម្មនេះ ត្រូវបានអនុម័តឡើង ដោយ សហភាពអឺរ៉ុប និងជប៉ុន ហើយថាវាគឺជាសារមួយយ៉ាងច្បាស់ប្រឆាំងនឹងគំនិតគាំពារនិយម។ លោក Donald Tusk បានគូសបញ្ជាក់ដូច្នេះថា៖«យើងបានធ្វើវារួមគ្នា តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មសេរី និងយុត្តិធម៌ ដែលបង្ហាញពីភាពរឹងមំា និងល្អប្រសើរក្នុងការធ្វើការងាររួមគ្នា»។

សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មខាងលើត្រូវបានចុះហត្ថលេខា កាល ពីថ្ងៃអង្គារ ទី១៧ ខែកក្កដា នេះ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលសហភាព អឺរ៉ុប និងជប៉ុន លើកទី២៥ ដោយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ និងប្រធានគណៈ កម្មការអឺរ៉ុប លោក Jean-Claude Juncker រួមទាំងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk។ ប៉ុន្តែ កិច្ចព្រមព្រៀងនេះ កើត មានឡើងនៅចំពេលទីក្រុងតូក្យូ និងសហ ភាពអឺរ៉ុប សុទ្ធតែកំពុងប្រឈមមុខនឹង សង្រ្គាមដំឡើងពន្ធជាមួយសហរដ្ឋអាមេរិក៕ ម៉ែវ សាធី