ព័ត៌មានទាន់ហេតុការណ៍៖

សារព័ត៌មានកូរ៉េខាងជើងផ្សព្វផ្សាយរូបត្លុកពីកាំជ្រួចមិស៊ីលកូរ៉េខាងជើងជាច្រើនបំផ្លាញអគារសភាអាមេរិក

នៅក្នុងរូបត្លុក ដែលកូរ៉េខាងជើងបានផ្សព្វផ្សាយនោះមានដោយមានសរសេរអក្សរធំៗថា «ទឹកដីអាមេរិក ទាំងមូលស្ថិតនៅក្នុងគោលដៅបាញ់ប្រហាររបស់មីស៊ីលកូរ៉េខាងជើង» ។ សារព័ត៌មាន Daily Mail បានផ្សាយថា នេះជាចម្លើយរបស់ទីក្រុងព្យុងយ៉ាង ទៅលើការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក និងអង្គការសហប្រជាជាតិ ។

នៅក្នុង រូបភាព កាំជ្រួចមិស៊ីល កូរ៉េខាងជើង ឆ្ពោះទៅកាន់អគាររដ្ឋសភា នៅទីក្រុងវ៉ាស៊ីនតោន ។ អគារនោះត្រូវខ្ទេចខ្ទី ដោយសារតែមីស៊ីល និងអក្សររធំៗ បញ្ជាក់ថា ទឹកដីអាមេរិកទាំងមូលស្ថិតនៅក្នុងគោលដៅវាយប្រហាររបស់កាំជ្រួចមីស៊ីលកូរ៉េខាងជើង ។

រូបភាពខាងលើត្រូវបានសារព័ត៌មានកូរ៉េខាងជើង KCNA ផ្សព្វផ្សាយកាលពីថ្ងៃទី១៧ ខែសីហា ។ ក្រៅពីរូបភាប មីស៊ីលបាញ់កម្ទេច អគារសភាអាមេរិក ក៏នៅមាន រថក្រោះ ដោយសរសេរអក្សរថា «គ្មានអ្នកណាអាចរារាំង ជំហានឆ្ពោះទៅមុខរបស់កូរ៉េខាងជើងឡើយ» ។

កូរ៉េខាងជើងបានប្រកាសថា បានផលិតដោយជោគជ័យកាំជ្រួចមីស៊ីលឆ្លងទ្វីប អាចវាយប្រហារនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក ។ ប៉ុន្តែក្រុមអ្នកឯកទេសអាវុធបានបញ្ជាក់ថា កូរ៉េខាងជើងត្រូវប្រើរយៈពេលយូទៀតទើបអាចសម្រេច មីស៊ីលឆ្លងទ្វីប ដែលអាចវាយប្រហារបានចាំគោលដៅ បំពាក់ដោយក្បាលគ្រាប់បរមាណូ ។

ក្រុមអ្នកឯកទេសបញ្ជាក់ថា ប្រសិនបើកូរ៉េខាងចើង ប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលដោយខ្លួនឯងនោះមិនអាចទទួលបានជោគជ័យ ដូចនៅពេលនេះឡើយ ។ ដំណើរលឿនទៅមុខដ៏អស្ចារ្យនៃ ក្រុងព្យុងយ៉ាង ខាងកាំជ្រួចមីស៊ីល ដល់កម្រិតជាមួយក្រុងវ៉ាស៊ីនតោន សម្រេចបានដូចចិត្ត ដោយសារម៉ូទ័របាញ់បង្ហោះវា មានប្រភពទៅពី អ៊ុយក្រែន ឬទៅពី រុស្ស៊ី ហើយទំនងជាទទួលបាននៅទីផ្សារងងិត នេះជាការសន្និដ្ឋានធ្វើដោយ វិជ្ជាស្ថាន អន្តរជាតិខាងសិក្សាបញ្ហាយុទ្ធសាស្ត្រ ហៅកាត់ថា IISS ។

តាម លោករដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillersonនិងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Mattisភាពតានតឹងរវាងសរអា និង កូរ៉េខាងជើង នាប៉ុន្មានសប្តាហ៏ចុងក្រោយឡើងដល់”កម្រិតមិនធ្លាប់ មានដូចទេបើគិតតាំងពីសម័យសង្គ្រាមនៅកូរ៉េពីឆ្នាំ ១៩៥០ ដល់ ១៩៥៣ “ហើយតានតឹងនេះគឺ ក្រោយ ពីកូរ៉េខាងជើងបានបាញ់សាកល្បងជាបន្តបន្ទាប់មីស៊ីលបាលីស្ទិកនិងសង្គ្រាមពាក្យសំដីគ្មានឈប់ ។

NKD-36x6_outline

រៀងរាល់តែលើកកាលណាកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល ឬ មីស៊ីលនុយក្លេអ៊ែរទៅផងកោសលវិច័យតែងសន្និដ្ឋានថាប្រទេសនោះដើរលឿនទៅមុខគួរឲ្យបារម្ភតែម្តងមតិនេះបញ្ចេញដោយនាយកទីភ្នាក់ងារចារកិច្ចអាមេរិក CIA លោក Mike Pompeo ។

ស្របនឹងការសិក្សារបស់លោកជំនាញការ Michael Ellemanចេញផ្សាយថ្ងៃចន្ទដោយវិទ្យស្ថានអន្តរជាតិខាងសិក្សាបញ្ហាយុទ្ធសាស្ត្រ IISS ស្ថិតនៅអង់គ្លេសមីស៊ីលទាំងឡាយបាញ់សាកល្បងនាពេលចុងក្រោយដោយកូរ៉េខាងជើងគឺបំពាក់ដោយម៉ូទ័រប្រភេទ RD-250 ផលិតជំនាន់មុនក្នុងរោងចក្រមួយនៃអតីតសហភាពសូវៀត ដែលបច្ចុប្បន្ន ជារោងចក្រឈ្មោះYoujmachស្ថិតនៅអ៊ុយក្រែន ។

កូរ៉េខាង ជើង តែក្នុង២ឆ្នាំសោះ ចេះឈានឡើងបានដល់ មីស៊ីលធុនថ្មីបាញ់ទៅចម្ងាយមធ្យម គឺពី ១.០០០ ដល់ ៥.៥០០គម ក្រោមឈ្មោះថា Hwasong-12 និងរាមច្បងរបស់វា Hwasong-14 បាញ់ ទៅចម្ងាយឆ្ងាយរហូតដល់ ១០.០០០គម ហៅម្យ៉ាងទៀតថាអន្តរទ្វីប ។ ជោគជ័យនេះញ៉ាំងឲ្យគេភ័យខ្លាចថារបបលោកគឹមជុងអ៊ុនមានសមត្ថភាពវាយប្រហារដែនដីសរអាដោយប្រើមីស៊ីលនុយក្លេអ៊ែរ ។

“ម៉ូទ័រ RD-250 រហូតមកទល់ឆ្នាំ២០០១ ត្រូវបានផ្គុំដំឡើងនៅរោងចក្រYoujmachហើយបំពាក់នៅនឹង មីស៊ីល Cyclone-2 និង Cyclone-3 រួចលក់គ្មានសល់ទេទៅឲ្យរុស្ស៊ី -សេចក្តីនេះថ្លែងបំភ្លឺទៅពួកអ្នកកាសែតនៅក្រុងគៀវល្ងាចថ្ងៃអង្គារ ១៥ សីហា ដោយនាយក ទីភ្នាក់ងារអវកាសអ៊ុយក្រែនលោកYouriRadtchenkoទាំងបន្ថែមថា ក្នុងដំណាក់បន្ទាប់មករុស្ស៊ីផ្ទាល់អាចលក់វាមួយភាគទៅនរណាក៏បានដែរទៅតាមការយល់ឃើញរបស់ខ្លួន៕ ម៉ែវ សាធី