ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

«សារលានដុល្លារ»របស់ប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរតេ សម្រាប់អ្នកជួញដូររថយន្តខុសច្បាប់

ប្រធានាធិបតីហ្វុីលីពីន លោកឌុយទែរតេបានជ្រើសរើសវិធីសាស្ត្រ ខុសពីប្រទេសនានាសម្រាប់ប្រឆាំងក្រុមជួញដូររថយន្ត ទំនើបៗខុសច្បាប់នៅក្នុងប្រទេសនេះ ។ សារព័ត៌មាន Sputnik បានផ្សាយថា មាន រថយន្តទំនើបៗប្រមាណ២៩គ្រឿងមាន តម្លៃរាប់លានដុល្លារ ក្នុងនោះមាន រថយន្តប្រភេទ Lexus ES 300 , BMW Alpina ។

រថយន្តទាំងនោះរឹបអូសពីកំពង់ផែ នៅ ទីក្រុងម៉ានីល Davao និង Cebu ។ ក្នុង ចំណោមរថយន្តទំនើបៗនាំចូលគេចពន្ធ ត្រូវបានបំផ្លាញចោល ទាំងអស់។ ប្រធានាធិបតីហ្វុីលីពីនបានទៅត្រួតពិនិត្យដោយផ្ទាល់នូវការកិនកម្ទេចរថយន្ត ក្នុងមន្ទីរ ពន្ធដា ទីក្រុងម៉ានីល ។ ការកម្ទេចរថយន្តធ្វើឡើងចំខួបគម្រប់១១៦ឆ្នាំថ្ងៃបង្កើត ក្រសួងពន្ធដារ។

កាលពីសប្តាហ៍កន្លងមកលោក ឌុយ ទែរតេ បានប្រកាស់ពីគោលនយោបាយ ថ្មីស្តីពីការនាំចូលរថយន្តទំនើបៗខុសច្បាប់ គេចពន្ធ ក្នុងសុន្ទរកថារបស់លោកនៅទីក្រុងដាវ៉ាវ។ ប្រធានាធិបតីឌុយទែរតេ បញ្ជាក់ ថា «នេះជាសារដល់ជនជួញដូរខុសច្បាប់ ថា ថ្ងៃសុខសាន្តរបស់អ្នកត្រូវបញ្ចប់ យើង នឹងបំផ្លាញរថយន្តទាំងនោះ»។

សកម្មភាពរបស់លោកឌុយទែរតេ គឺ ជាការកម្ចាត់ក្រុមរកសុីគេចពន្ធ យ៉ាងមាន ប្រសិទ្ធភាព ។ប្រសិនបើលោកអនុញ្ញាត ឲ្យបង់ពន្ធ ឬក៏ផាកពិន័យ នឹងមិនធ្វើឲ្យអ្នករកសុីខុសច្បាប់រាងចាលនោះឡើយ ។ ការកម្ទេចចោលនឹងធ្វើឲ្យឈ្មួញគ្មានឱកាសយកដើមឡើងវិញ និងបញ្ឈប់សកម្មភាព ជួញដូរ៕ ម៉ែវ សាធី