ព័ត៌មានទាន់ហេតុការណ៍៖

សាលាខណ្ឌជ្រោយចង្វាអបអរសាទរទិវា បរិស្ថានជាតិ និង បរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ ចូលរួមទាំងអស់គ្នា ដើម្បីបរិស្ថានពិភពលោកស្រស់ស្អាត

ភ្នំពេញ​ ៖ ដើម្បីអបអរសាទរទិវា បរិស្ថានជាតិ និង បរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ ចូលរួមទាំងអស់គ្នា ដើម្បីបរិស្ថានពិភពលោកស្រស់ស្អាត សាលាខណ្ឌជ្រោយចង្វា ​ដឹកនាំដោយលោកឡេង រ៉ាវង្ស អភិបាលរងខណ្ឌជ្រោយចង្វា និងជាតំណាងលោក​ឃ្លាំង ហួត​ អភិបាលខណ្ឌជ្រោយចង្វា និងលោកស្រីកែវ ច័ន្ទសុ៊នណារី អភិបាលរងខណ្ឌជ្រោយចង្វា និហលោកស្រីអួ៊ង សុផល្លា ប្រធានកិត្តិយសសមាគមន៍នារីដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ខណ្ឌ កាលពីព្រឹកថ្ងទី០៥ ខែមិថុនា ឆ្នាំ២០១៦ បាន​ដឹក​នាំ​មន្ត្រី​រាជ​ការ​ជុំ​វិញ​សាលា​ខណ្ឌ​ និងសិស្សានុសិស្ស រួមជាមួយកំលាំងមនុស្សធម៌ និងក្រុមហ៊ុនBureau veritas ត្រួតពិនិត្យគុណភាពខោអាវកំរិតស្តង់ដាអន្តរជាតិតាមរោងចក្រមកជួប​ជុំ​គ្នា​នៅ​សួន​ច្បារ​ក្បាល​ជ្រោយ​ ដើម្បី​​​ចុះ​រៀប​ចំ​ធ្វើ​អនា​ម័យដើរប្រមូលសំរាម និងកាកសំណល់ផ្សេងៗចាប់ពីគល់ស្ពានជ្រោយចង្វា រហូតមកដល់សណ្ឋាគារសុខា ម្តុំក្បាលជ្រោយដើម្បី​អប​អរ​ទិវារបរិស្ថានជាតិ និងបរិស្ថានពិភពលោក​​ ។

លោក​ឡេង រ៉ាវង្ស បាន​លើកឡើងថា ការ​ចុះ​សម្អាត​បរិស្ថាន​នៅ​តំបន់​នេះមាន​សារ​សំខាន់​ណាស់​ដោយ​សារ​តំបន់​នេះ​ជា​តំបន់​កំពុង​អភិវឌ្ឍន៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង​ជា​បេះ​ដូងរបស់ខណ្ឌ​ជ្រោយ​ចង្វានិងដើម្បីចូលរួមទាំងអស់គ្នាដើម្បីពិភពលោកស្អាត ដូច្នេះ​លោក​បាន​សំណូម​ពរ​ដល់​អាជ្ញា​ធរ និង​ប្រជា​ពលរដ្ឋ​ចូល​រួម​សំអាត​បរិស្ថាន​នៅ​តំបន់​នេះ​ដែល​ជា​មុខ​មាត់​របស់​យើង​ទាំង​អស់​គ្នា​​​។

លោកឡេង រ៉ាវង្ស ក៏បានផ្តាំផ្ញើរ ដល់ប្រជាពលរដ្ឋ ទូទាំងប្រទេសទាំងអស់ ចូលរួមទាំងអស់គ្នា ក្នុងការថែរក្សា គុណភាពបរិស្ថាន នៅក្នុងខណ្ឌរបស់យើង ក៍ដូចជានៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួម គាំពារគុណភាព បរិស្ថានក្នុងតំបន់ និងក្នុងក្របខ័ណ្ឌ សកលលោក អោយមានភាពល្អ ប្រសើរផងដែរ ។

នាក្នុងឱកាសនោះបានដឹកនាំ សមាជិកសមាជិកា សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលបានចូលរួមទាំងអស់ ធ្វើការសំអាតបរិស្ថាន ដែលនៅតាមតំបន់ផ្សេងៗគ្នាដែលបានបែងចែកផងដែរ ៕ ជ្រោយពេជ្រ

image1

image7

image6

image5

image4

image3

image2