ព័ត៌មានទាន់ហេតុការណ៍៖

សាលាខេត្តកណ្តាល រៀបចំកិច្ចប្រជុំត្រួតពិនិត្យត្រៀមរៀបចំពិធីបុណ្យទន្លេ ឆ្នាំ២០១៨

ខេត្តកណ្តាល៖ នៅថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលាខេត្តកណ្តាលមានរៀបចំកិច្ចប្រជុំត្រួតពិនិត្យត្រៀមរៀបចំពិធីបុណ្យទន្លេ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យទន្លេឆ្នាំ២០១៨ និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេឆ្នាំ២០១៨។

សមាសភាពអញ្ជើញចូលរួមមាន រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក, ក្រុមការងារក្រសួងទេសចរណ៍, ក្រុមការងារក្រសួងស្ថាប័នពាក់ព័ន្ធ, អភិបាលរងរាជធានីភ្នំពេញ, អភិបាលរងខេត្ត, ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, អភិបាលក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន១៥០ នាក់។

សូមជម្រាបផងដែរថា គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំការងារទាំងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីត្រៀមឆ្ពោះទៅកាន់ពិធីបុណ្យទន្លេលើកទី៤ ដែលនឹងរៀបចំឡើងនៅខេត្តកណ្តាល ចាប់ពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០១៨ខាងមុខ ក្រោមប្រធានបទ ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍ ៕

NKD-36x6_outline