ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ជនសង្ស័យ​៤​នាក់​ ពាក់ព័ន្ធ​ករណី​ដេញ​វាយ​ប៉ុនប៉ង​សម្លាប់​លោក​សាស្ត្រាចារ្យ​បណ្ឌិត​ ស៊ុ​យ​ សា​រ៉េ​ត​


ភ្នំពេញ​៖ ​លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែមេសា​ ឆ្នាំ​២០១៨​ថា​ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ជនសង្ស័យ​៤​នាក់​ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។​

​លោកនាយ​ការិយាល័យ​បន្ត​ថា​លោក​ ម៉ុង​ មុនី​សោភា​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​ជនសង្ស័យ​៤​នាក់​ រួម​មាន​ជនសង្ស័យ​ទី​១-​ឈ្មោះ​ សេដ្ឋ​ មេ​សា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ ទីកន្លែង​កំណើត​នៅ​ភូមិ​ឬ​ស្សី​ស្រស់​ សង្កាត់​និរោធ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ទីលំនៅ​ផ្ទះ​លេខ​១៨៨​ ផ្លូវលំ​ ក្រុម​ទី​១​ ភូមិ​សាលា​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ពី​បទ​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៥១​ ផ្លូវ​១៥៦​ ក្រុម​ទី​៣៦​ ភូមិ​១២​ សង្កាត់​ទឹកល្អក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៨​ តាម​មាត្រា​២១៨​ និង​មាត្រា​៤១១​ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ជនសង្ស័យ​ទី​២-​ឈ្មោះ​ សំ​ សុធា​រ៉ា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ប្រជា​ការពារ​សាលា​ខណ្ឌដូនពេញ​ ទីកន្លែង​កំណើត​នៅ​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ទីលំនៅ​ផ្ទះ​៦៥៩E​ ផ្លូវលំ​ ក្រុម​២​ ភូមិ​ដំណាក់​ត្រ​យឹ​ង​ សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ពី​បទ​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៥១​ ផ្លូវ​១៥៦​ ក្រុម​ទី​៣៦​ ភូមិ​១២​ សង្កាត់​ទឹកល្អក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៨​ តាម​មាត្រា​២១៨​ និង​មាត្រា​៤១១​ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ជនសង្ស័យ​ទី​៣-​ឈ្មោះ​ ស៊ុំ​ ឆាយា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ទីកន្លែង​កំណើត​នៅ​ឃុំ​សា​បុរី​ ស្រុក​បាត់​តានី​ ប្រទេស​ថៃ​ ទីលំនៅ​ផ្ទះ​១៥៤​ ផ្លូវ​៩០៧​ ក្រុម​ទី​២​ ក្រុម​២​ ភូមិ​ចុ​ប​ខ្សាច់​ សង្កាត់​ទួល​សង្កែ​ទី​១​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ ពី​បទ​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៥១​ ផ្លូវ​១៥៦​ ក្រុម​ទី​៣៦​ ភូមិ​១២​ សង្កាត់​ទឹកល្អក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៨​ តាម​មាត្រា​២១៨​ និង​មាត្រា​៤១១​ នៃ​ក្រមព្រហ្មទណ្ឌ​។​

​និង​ជនសង្ស័យ​ទី​៤-​ឈ្មោះ​ ភា​ជ​ គឹ​ម​ ហាក់​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ប្រជា​ការពារ​សាលា​ខណ្ឌដូនពេញ​ ទីកន្លែង​កំណើត​នៅ​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ទីលំនៅ​ផ្ទះ​១០Eo​ ផ្លូវ​លេខ​៩០​ ភូមិ​ទី​១០​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ ពី​បទ​ពី​បទ​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៥១​ ផ្លូវ​១៥៦​ ក្រុម​ទី​៣៦​ ភូមិ​១២​ សង្កាត់​ទឹកល្អក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៨​ តាម​មាត្រា​២១៨​ និង​មាត្រា​៤១១​ នៃ​ក្រមព្រហ្មទណ្ឌ​។​

​សូម​រំលឹក​ថាៈ​ កាលពី​រសៀល​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៨​ ប្រជាពលរដ្ឋ​បាន​តាម​ដេញ​វាយ​ប៉ុនប៉ង​សម្លាប់​លោក​សាស្ត្រាចារ្យ​បណ្ឌិត​ ស៊ុ​យ​ សា​រ៉េ​ត​ ហើយ​បាន​វាយ​កម្ទេច​រថយន្ត​របស់​លោក​ ដោយ​ចោទប្រកាន់​ថា​ បាន​បើក​បុក​រះ​សម្លាប់​មនុស្ស​២-៣​នាក់​ ពី​ផ្លូវ​ក្នុង​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ រួច​បើក​រត់គេច​រហូត​ដល់​ម្តុំ​ពេទ្យ​លោកសង្ឃ​ ក្នុង​ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ប៉ុន្តែ​សមត្ថកិច្ច​បដិសេធ​ថា​ មិន​មាន​មនុស្ស​ស្លាប់​ឡើយ​។​

​ចំពោះ​អំពើ​ហិង្សា​នៅ​ដងផ្លូវ​នេះ​ កូនស្រី​បង្កើត​លោក​បណ្ឌិត​ ស៊ុ​យ​ សា​រ៉េ​ត​ គឺ​កញ្ញា​ សា​រ៉េ​ត​ សុ​ផា​ធិ​តា​ពេជ្រ​ បាន​រៀបចំ​ពាក្យបណ្ដឹង​ទៅ​កាន់​លោកនាយ​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដោយ​ប្ដឹង​ឲ្យ​ផ្តន្ទាទោស​ជន​ប្រើ​ហិង្សា​លើ​ឪពុក​របស់​នាង​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ និង​ខូចខាត​រថយន្ត​មួយ​គ្រឿង​។​

​កញ្ញា​ សា​រ៉េ​ត​ សុ​ផា​ធិ​តា​ពេជ្រ​ បាន​ប្ដឹង​ពី​បទ​ប្រព្រឹត្ត​អំពើ​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​ អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​ អំពើ​លួច​ និង​អំពើ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ដោយ​ចេតនា​ ហើយ​មេធាវី​តំណាង​បាន​ដាក់​ពាក្យបណ្ដឹង​ជា​ផ្លូវការ​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ដើម្បី​ស្រាវជ្រាវ​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ និង​ទាមទារ​សំណង​ការ​ខូចខាត​សរុប​១.២០០​ លាន​រៀល​ ដោយ​ភ្ជាប់​ជាមួយនឹង​វី​ដេ​អូ​សកម្មភាព​ហិង្សា​ដែល​បាន​កើតឡើង​ផង​ដែរ​។​

​លោកនាយ​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ ធ្លាប់​បាន​លើក​ឡើង​ថា​ អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ ហើយ​រត់គេច​ពី​កន្លែង​កើតហេតុ​ គឺ​ច្បាប់​ជា​អ្នក​អនុវត្ត​ តែ​អ្នក​វាយ​អ្នកបើកបរ​វិញ​ ក៏​ត្រូវ​តែ​ទទួលទោស​តាម​ច្បាប់ព្រហ្មទណ្ឌ​ដែរ​។​ «​យើង​ពិនិត្យ​ឃើញ​ថា​ជា​បទល្មើស​ជាក់ស្តែង​ ព្រោះ​វា​ជា​បទល្មើស​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស​ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ជា​ក្រុម​។​ ជនល្មើស​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ ទោះជា​បាន​រត់គេច​ពី​កន្លែង​កើតហេតុ​ ក៏​អាស្រ័យ​ដោយសារ​មានការ​ភ័យ​ខ្លាច​អំពី​ក្រុម​ជន​បង្ក​ដែរ​។​

«​ប្រសិនបើជា​គាត់​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ ក៏​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មាន​ អ៊ីចឹង​ស្ថាន​ទម្ងន់ទោស​របស់​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ ហើយ​គេចវេស​ពី​ការ​ទទួលខុសត្រូវ​ ច្បាប់​មាន​សម្រាប់​ដាក់ទោស​ទណ្ឌ​»​។​

​ដោយ​ការ​ប្រឹងប្រែង​របស់​សមត្ថកិច្ច​ស្រប​តាម​បណ្ដឹង​របស់​គ្រួសារ​រង​គ្រោះ​ ជនសង្ស័យ​២​នាក់​ ដែល​ប្រើ​អំពើ​ហិង្សា​លើ​លោក​បណ្ឌិត​ ស៊ុ​យ​ សា​រ៉េ​ត​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​បាន​ហើយ​ នា​ព្រលប់​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០១៨​។​

​ជនសង្ស័យ​ទាំង​២​នាក់​ មានឈ្មោះ​ យា​ត​ ទិ​ត្យា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ អា​ស័​យ​ដ្ឋា​ន​ ផ្ទះ​គ្មាន​លេខ​ ផ្លូវ​ទី​៧​ ភូមិ​ទួល​គោក​ សង្កាត់​ទួល​សង្កែ​២​ ខណ្ឌឫស្សីកែវ​ និង​ឈ្មោះ​ អាន​ វិ​នទី​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​ជាងមាស​ អាសយដ្ឋាន​ ផ្ទះ​១០០៥​ ផ្លូវ​១៩៤​ ក្រុម​៤០​ ភូមិ​៩​ សង្កាត់​ផ្សា​ដេប៉ូ​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​៕​ ស តារា