ព័ត៌មានទាន់ហេតុការណ៍៖

សាលា​ខណ្ឌ​៧​មក​រា​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​

​ភ្នំពេញៈ​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​លី​ម​ សុភា​ អភិបាល​ខណ្ឌ​៧​មក​រា​ បាន​រៀបចំ​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​ដឹកនាំ​ដោយ​លោក​អ៊ី​ សុខ​ឡេ​ង​ អភិបាលរង​ខណ្ឌ​ និង​មានការ​សហការ​ចូលរួម​ពី​ក្រុម​យុវជន​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខណ្ឌ​៧​មក​រា​ ក្រុម​កាយ​រិ​ទ្ធ​សាលា​បាក់​ទូក​ កម្លាំង​សន្តិសុខ​សណ្តាប់ធ្នាប់​ផ្សារ​អូ​ឫស្សី​ ព្រមទាំង​ប្រជា​ពលរ​ដ្ធ​ សិស្សានុសិស្ស​ជា​ច្រើន​នាក់​ ។​

​ក្នុង​ឱកាស​នោះ​លោក​អ៊ី​ សុខ​ឡេ​ង​ អភិបាលរង​ខណ្ឌ​៧​មក​រា​ បាន​ឲ្យ​ដឹង​ថា​ ថ្ងៃនេះ​ជា​ថ្ងៃ​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​លើក​ទី​២០​ហើយ​ក៏​មាន​ជាង​១០០​ប្រទេស​លើ​ពិភពលោក​បាន​ប្រារព្ធ​ទិវា​នេះ​ដែល​។​ លោក​បាន​បន្ត​ទៀត​ថា​ ប្រទេស​កម្ពុជា​ក៏​បាន​យក​ថ្ងៃនេះ​ប្រារព្ធ​ទិវា​នេះ​ដែរ​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​នាយករ​ដ្ធ​មន្ត្រី​តេ​ជោ​ ហ៊ុន​ សែន​។​ ពេល​នេះ​សាលា​ខណ្ឌ​៧​មក​រា​ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ លី​ម​ សុភា​ អភិបាល​ខណ្ឌ​បាន​ប្រា​ព្ធ​ទិវា​នេះ​ឡើង​ដើម្បី​ជា​ចលនា​ចូលរួម​បំផុសបំផុល​ រួបរួម​គ្នា​ជួយ​សម្អាត​ថែទាំ​ និង​រក្សា​បាន​នូវ​បរិស្ថាន​ល្អ​ ជា​ពិសេស​ទៀត​នោះ​គឺ​ការ​ចូលរួម​ប្រកួតប្រជែង​ទីក្រុង​ស្អាត​ និង​ការ​លើកកម្ពស់​មុខមាត់​រាជធានី​ភ្នំពេញ​ឲ្យ​ មាន​សោ​ភណ្ឌ​ភាព​ស្រស់បំព្រង​ ស័ក្តិសម​ជាទី​ក្រុង​បៃតង​។​

​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​នោះ​លោក​បាន​បែងចែក​ជា​បី​ក្រុម​ មួយ​ក្រុម​នៅ​ផ្សារ​អូរ​ឫស្សី​ មួយ​ក្រុម​នៅ​សាលា​វត្ត​ព្រះពុទ្ធ​ និង​មួយ​ក្រុម​ទៀត​នៅ​បរិវេណ​សាលា​បាក់​ទូក​ ក្នុង​នោះ​បាន​ដាំ​ដើមឈើ​នៅ​បរិវេណ​សាលា​បាក់​ទូក​ប្រមាណ​ជាង​ដប់​ដើម​ផង​ដែរ​ដើម្បី​រួមចំណែក​ជួយ​ថែរក្សា​ និង​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​៕​ ស​ សម​
20150605_075629

20150605_075443
20150605_075501

3

se

we

we