ព័ត៌មានទាន់ហេតុការណ៍៖

សាសនិកឥស្លាមម្នាក់ដេកស្លាប់ក្នុងវិហារមិនទាន់ដឹងមូលហេតុ

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់ជាសាសនិកឥស្លាម បានដេកស្លាប់នៅក្នុងវិហារ ពេលដែលគេមកធ្វើបុណ្បតាមបែបសាសនារបស់គេ ហើយការស្លាប់របស់បុរសនេះត្រូវបានសម្មត្ថកិច្ចជំនាញបញ្ជាក់ប្រាប់ថា នៅពំុទាន់ដឹងមូលហេតុនះទេ។

IMG_8485

ហេតុការណ័នេះកើតឡើងប្រហែលវេលាម៉ោង ២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ២០ ខែមីនា ឆ្នាំ២០១៧ នៅលើវិហារឥស្លាម ភូមិវិហារក្រោម ឃុំបឹងព្រួល ស្រុក_ខេត្តត្បូងឃ្មុំ ។

IMG_8482

NKD-36x6_outline

លោក ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា មានសាសនិកឥស្លាមម្នាក់ ឈ្មោះ អាលីត ហៀត ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិក្រលាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់ បានមកធ្វើបុណ្យ តាមបែបសាសនា ឥស្លាម តាំងពីថ្ងៃ ១៧ ខែមីនា ឆ្នាំ២០១៧ ហើយបានដេកស្លាប់ នៅលើវិហារ ខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជា ពលរដ្ឋ ទាំងព្រឹក ។

IMG_8483

លោកបន្តថា ការស្លាប់របស់បុរសខាងលើនៅពុំទាន់ដឹងអំពីមូលហេតុ យ៉ាងណានោះទេ ហើយបច្ចប្បន្ន សមត្ថកិច្ច កំពុងពិនិត្យ ៕ វណ្ណះ

IMG_8484